Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឆេះហាងសាឡនកន្លែងផាត់មុខឱ្យនាងខារ៉ាអូខេ រថយន្តអន្តរាគមន៍៥គ្រឿងបាញ់ទឹកពន្លត់ទាំងយប់

ខេត្តកំពង់ចាម: អាចចាត់ទុកជាសំណាងដោយមេឃកំពុងតែភ្លៀងធ្លាក់ស្រិចៗភ្លើងបានឆាបឆេះពីកន្លែងផាត់មុខរបស់បុគ្គលិកមួយកន្លែងខារ៉ាអូខេ នៅជាប់ផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
នៅក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គីភ័យចំនួន៥គ្រឿងចេញអន្តរាគមន៍បាញ់ទឹកពន្លត់បន្តបន្ទាប់ដើម្បីជៀសវាងកុំឲ្យឆេះរាលដាលទៅកន្លែងផ្សេង។

សាក្សីម្នាក់បានប្រាប់ឲ្យដឹងថា: ក្នុងពេលដែលនាងកំពុងស្នាក់នៅរោងទីតាំង
(សាឡន) ស្រាប់តែត្រូវបានសន្តិសុខស្រែកប្រាប់បុគ្គលិកស្រីៗទាំងអស់ហើយនាំគ្នាប្រញាប់ប្រញាល់ចេញមកក្រៅ។ព្រោះភ្លើងបានឆាបឆេះត្រង់កន្លែងដែលរោងសន្តិសុខថ្នាក់នៅនាវេលាម៉ោងជាង៧យប់ ថ្ងៃទី១កញ្ញា ឆ្នាំ២០២៥ ដោយបាននាំគ្នារត់ឆ្លងកាត់ផ្លូវមកផ្នែកម្ខាងទៀតឈរមើលពីចម្ងាយពេលភ្លើងកំពុងឆាបឆេះពេញបន្ទុក
ដោយមានអណ្ដាតភ្លើងឡើងក្រហមច្រាលទៅលើអាកាស ធ្វើឱ្យផ្ទះអ្នកក្បែរនោះមានការភិតភ័យ។

សាក្សីបានប្រាប់បន្តឱ្យដឹងទៀតថា
ស្របពេលដែលភ្លើងកំពុងតែឆេះនោះហើយរោងដែលស្នាក់នៅជាប្រភេទរោងឈើដែលមានជាច្រើនបន្ទប់សម្រាប់ឱ្យបុគ្គលិកស្រីៗស្នាក់នៅហ្នឹងមានបន្ទប់មួយសម្រាប់ផាត់មុខមាត់ស្រីៗរួចចេញបម្រើភ្ញៀវតាមបន្ទប់ខារ៉ាអូខេស្ថិតនៅក្បែរនោះដែលមានថៅកែតែមួយតែមិនបានបញ្ជាក់ឈ្មោះថៅកែនោះទេ។
មួយសន្ធុះធំក្រោយមកទើបឃើញរថយន្តពន្លត់អគ្គីភ័យនៃអធិការដ្ឋាននគរបាលក្រុងកំពង់ចាមនិងស្នងការដ្ឋាននគរបាលខេត្ត ដោយមានជាច្រើនគ្រឿងមកអន្តរាគមបាញ់ទឹកពន្លត់ភ្លើងដែលកំពុងតែឆាបឆេះនោះ។ បើតាមសាក្សីនេះនិយាយប្រាប់ថាមូលហេតុអគ្គីភ័យដោយសារឆ្លងចរន្តអគ្គិសនី។

សូមបញ្ជាក់ថានៅវេលាម៉ោង៨និង ៣០នាទីយប់ថ្ងៃទី១កញ្ញា រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងនៅតែអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លើងធ្វើយ៉ាងណាកុំឱ្យឆេះរាលដាលទៅកន្លែងផ្សេងទៀត។ ជាមួយនោះនៅតាមដងផ្លូវគេឃើញកម្លាំងនគរបាលចរាចរណ៍ច្រើននាក់ត្រូវដាក់ពង្រាយដើម្បីសម្រួលចរាចរណ៍កុំឱ្យកកស្ទះហើយក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់ភ្លើងនេះក៏មានការចូលរួមពីកម្លាំងកងរាជអាវុធហត្ថខេត្តផងដែរ។គិតរហូតមកដល់វេលាម៉ោង៩និង១០នាទីយប់យប់កម្លាំងសមត្ថកិច្ចបានគ្រប់គ្រងស្ថានការណ៍ទាំងស្រុងគឺរលត់១០០% ហើយប្រើប្រាស់ទឹកអស់ចំនួន២១ រថយន្ត។ហើយនៅក្នុងហេតុការណ៍នេះមិនមានអ្នកណារងរបួសនោះទេ ហើយថៅកែខារ៉ាអូខេនេះត្រូវបានសមត្ថកិច្ចបង្ហើបប្រាប់ថាដូរពីម្នាក់ទៅម្នាក់។ហើយរោងសាឡនដែលឆេះនេះអតីតជាកន្លែងដេប៉ូលក់ឈើ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×