Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនក្មេងស្រី៥នាក់ ធ្វើសកម្មភាពវាយជនរងគ្រោះម្នាក់ រួចថតជាវីដេអូបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក

បាត់ដំបង ៖ អធិការដ្ឋាននគរបាលស្រុកថ្មគោល បានឲ្យដឹងថា កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការ
ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង បង្ក្រាបករណីហិង្សាដោយចេតនា ០១ករណី ឃាត់ខ្លួនជនសង្ស័យ០៥នាក់ (ស្រី) កសាងសំណុំរឿង ចាត់ការតាមនីតិវិធី។

នៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ២០២៥ វេលាម៉ោង ១២:០០ នាទី ត្រង់ចំណុចក្នុងបរិវេណវត្តជ្រោយម្ទេស ស្ថិតក្នុងក្រុមទី០៨ ភូមិតាសី ឃុំតាម៉ឺន ស្រុកថ្មគោល មានករណីហិង្សាដោយចេតនា មួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ប ណ ច រ ភេទស្រី អាយុ ១៦ឆ្នាំ និងបក្ខពួក បានធ្វើសកម្មភាពវាយជនរងគ្រោះឈ្មោះ ង រ ដ ភេទស្រី ១៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល បណ្ដាលឲ្យហើមពកក្បាល (របួសស្រាល) រួចថតជាវីដេអូបង្ហោះក្នុងបណ្ដាញសង្គមហ្វេសប៊ុក ។

ក្រោយពីទទួលបានព័ត៌មាន ដោយអនុវត្តតាមបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយមានការសម្របសម្រួលនីតិវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង និងមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងបញ្ជាដឹកនាំផ្ទាល់របស់លោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោល កម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលតាម៉ឺន និងប៉ុស្តិ៍នគរបាលរដ្ឋបាលតាពូង ចុះដល់កន្លែងកើតហេតុភ្លាមៗ បានធ្វើការស្រាវជ្រាវ ឈានដល់ការនាំខ្លួនជនសង្ស័យចំនួន ០៥៖១.ឈ្មោះ ប ណ ច រ ភេទស្រី អាយុ ១៦ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល ។ ២.ឈ្មោះ ល ល ហ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិគោកក្តួច ឃុំតាពូង ស្រុកថ្មគោល។ ៣.ឈ្មោះ ភ ស ភ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិអង់ជើង ឃុំតាម៉ឺន ស្រុកថ្មគោល។ ៤.ឈ្មោះ ថ ស ដ វ ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ។ ៥.ឈ្មោះ ផ ស ល ភេទស្រី អាយុ ១៤ឆ្នាំ មានទីលំនៅភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល ។

ជនសង្ស័យបានឆ្លើយសារភាពថា បក្ខពួករបស់ខ្លួន ពិតជាបានធ្វើសកម្មភាពវាយជនរងគ្រោះ រួចថតបង្ហោះតាមបណ្ដាញសង្គមហ្វេសប៊ុក ប្រាកដមែន ។
ករណីនេះ ជំនាញស្រុក កំពុងកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×