Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាលខេត្តព្រះសីហនុ ចាប់ជនសង្ស័យ៣នាក់ ក្នុងករណីវាយសម្លាប់មនស្សម្នាក់ ប្លន់យកទ្រព្យសម្បត្តិ

ព្រះសីហនុ ៖ សមត្ថកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បំបែកករណីកំហែងយក និងបណ្ដាលឲ្យមនុស្សស្លាប់ មួយករណីនៅ
សង្កាត់លេខ៣ ក្រុងព្រះសីហនុ ដោយប្រតិ្តបត្តិការណ៍នេះ ប្រើពេលត្រឹមតែបួនម៉ោងតែប៉ុណ្ណោះ។

ក្នុងប្រតិ្តបត្តិការណ៍នេះធ្វើឡើង ដោយអនុវត្តតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដោយមានបទបញ្ជាផ្ទាល់របស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ នៅយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥ វេលាម៉ោង ២២និង២០នាទី កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ បានទទួលដំណឹងថា មានករណីកំហែងយកបណ្ដាលឲ្យជនរងគ្រោះស្លាប់ នៅផ្ទះលក់អេតចាយមួយកន្លែងស្ថិតនៅភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។ ក្រោយពីការស្រាវជ្រាវ និងសម្របសម្រួលពីព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួន ៣នាក់ ភេទប្រុស និងដកហូតវត្ថុតាងជាច្រើន រួមមាន៖ ទូរស័ព្ទ ៤គ្រឿង ហិបដែកសុវត្ថិភាព ម៉ូតូ ២គ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។

ចំណែកឯជនរងគ្រោះមានឈ្មោះ ង៉ូវ ឡុង ភេទប្រុស កើតឆ្នាំ ១៩៤២ ជនជាតិខ្មែរ និងជនសង្ស័យសរុប ៣នាក់ ជនជាតិខ្មែរ, សម្ភារបាត់បង់ ប្រាក់ប្រមាណ ២៤លានរៀល និងទូរស័ព្ទ៣គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×