Tuesday, September 2, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុន សែន និងកងយោធពលខេមរភូមិន្ទ អញ្ជើញចូលរួមពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិវៀតណាម

នាវេលាព្រឹកថ្ងៃទី 2 កញ្ញាឆ្នាំ 2025នៅទិលានប្រវត្តិសាស្ត្របាដិញ ខាងមុខប្រាងតម្កល់សពវីរបុរសជាតិវៀតណាមហូជីមិញ មានប្រារព្ធនៅមហាវិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី 80 ថ្ងៃបដិវត្តន៍ខែសីហា និងទិវាបុណ្យជាតិវៀតណាម២កញ្ញាឆ្នាំ១៩៤៥ .២កញ្ញាឆ្នាំ២០២៥។

នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀត ណាម (២ កញ្ញា ១៩៤៥ – ២ កញ្ញា ២០២៥) ដែលពិធីដ៏ធំនេះបានប្រារព្ធធ្វើនៅទីលានបាឌិញក្នុងរដ្ឋធានីហាណូយ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម។

លោក ជឿង ហ័រប៊ិញ ឧបនាយករដ្ឋមន្ត្រីវៀតណាមបានថ្លែងតាមឃោសនៈសព្ទនាព្រឹកព្រលឹមស្រាងស្រាងទៅកាន់មហាជនប្រមាណប្រាំម៉ឺននាក់ថាមហាមេទិញនេះមាននៅមហាកិត្តិយសដោយបានទទួលមេដឹកបក្សនិងរដ្ឋនិងប្រទេសនានាដូច ជារុស្ស៊ីគុយបា កម្ពុជា ឡាវ ក្នុងនោះកម្ពុជាដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន ជាគណៈអធិបតី ជាមួយនឹងឯកឧត្តម តូ លឹម អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម។
លោកតូ លឹម អគ្គលេខាធិការនៃគណៈកម្មការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមជាអធិបតីដ៏ខ្ពង់ខ្ពស់បំផុតក្នុងនាមជាម្ចាស់ផ្ទះបានថ្លែងសន្ទរកថាក្នុងឱកាសមហាម្ទេញនោះដោយគូសបញ្ជាក់អំពីអត្ថន័យនៃទិវាបុណ្យជាតិ២កញ្ញាយ៉ាងដូច្នេះថាកាលពី 80 ឆ្នាំមុននៅទីនេះបុរសជាតិវៀតណាមយើងខ្ញុំហូជីមិញបានថ្លែងសន្ទរកថាប្រកាសប្រាប់ពិភពលោកស្ដីពីការបង្កើតសាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាមក្លាយមកជាសាធារណរដ្ឋសង្គមនិយមវៀតណាមឯករាជ្យសិរីភាពមួយនៅអាស៊ីអាគ្នេយ៍ ហើយលោកបានប្រកាសជាឱឡារិកពីទីនេះថាពុំមានអ្វីប្រសើរថ្លៃថ្លាជាងឯករាជ្យនិងសិរីភាពឡើងឯកឧត្តមអគ្គលេខាធិការបក្សបានបន្តទៀតថា ក្នុងរយៈពេល 80 ឆ្នាំកន្លងមកនេះវៀតណាមបានឆ្លងកាត់នៅប្រវត្តិសង្គ្រាម និងការកសាងការពារប្រទេសយើងខ្ញុំសូមថ្លែងនូវការរំលឹកដឹងគុណចំពោះយុត្តិជនពាលីយុទ្ធជនពិការវីរៈមាតានិងប្រជាជនវៀតណាមទាំងអស់ព្រមទាំងសហគមន៍អន្តរជាតិ។ប្រជាជនស្រឡាញ់សន្តិភាពលើសាកលលោកដែលបានផ្ដល់ការគាំទ្រចំពោះបុព្វហេតុតស៊ូដ៏ត្រឹមត្រូវយុត្តិធម៌របស់ប្រជាជនវៀតណាមក្រោមការដឹកនាំដ៏ភ្លឺស្វាងនិងត្រចះត្រចង់របស់បក្សកុម្មុយនិស្តវៀតណាមដែលមានលោកប្រធានហូជីមិញជាបិតាស្ថាបនិកលោកអគ្គលេខាធិការបក្សបានអំពាវនាវនៅក្នុងសន្ទរកថាសូមឱ្យប្រជាជនវៀតណាមបង្កើនមហាសាមគ្គីភាពដើម្បីឧត្តមប្រយោជន៍និងការកសាងប្រទេសវៀតណាមមួយប្រកបដោយឯករាជ្យសេរីភាពវិបុលភាពតាមទិសដៅសង្គមនិយម។

កងយោធពលខេមរភូមិន្ទចំនួន 104 នាក់ដែលបានដើរក្នុងក្បួនមហាព្យុហយាត្រានាឱកាសនោះជាលើកទី1នៅរដ្ឋធានីហាណូយដែលទាក់ទិននឹងប្រវត្តិទំនាក់ទំនងសាមគ្គីភាពជាប្រពៃណីរវាងប្រជាជាតិកម្ពុជា និងប្រជាជាតិវៀតណាម ក្នុងឱកាសដែលកងយោធពលខេមរភូមិន្ទដើរក្បួនមកដល់វេទិកាគណៈអធិបតី។

ឃោសនៈសព្ទនៃមហាមិទ្ទីញបានឮលាន់សំឡេងជាភាសាវៀតណាមក្រអួនក្រអៅដែលមានអត្ថន័យជាខេមរៈភាសាយ៉ាងដូច្នេះថាកងយោធពលខេមរភូមិន្ទជាកងកម្លាំងការពារជាតិកម្ពុជាធ្លាប់មានប្រវត្តិប្រគៀកស្មាសាមគ្គីភាពជាមួយនឹងកងទ័ពប្រជាជនវៀតណាមប្រឆាំងសត្រូវឈ្លានពានរួមទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់ហើយបច្ចុប្បន្ននេះកងទ័ពប្រទេសទាំងពីរវៀតណាមនិងកម្ពុជាកំពុងនិងបន្តរួមសាមគ្គីភាពនិងគ្នាដើម្បីផលប្រយោជន៍ការពារជាតិរៀងៗខ្លួនក្នុងលក្ខខណ្ឌគោរពអធិបតេយ្យភាពនិងជួយគ្នាទៅវិញទៅមក។

លោក Yuri sigov ការីនិពន្ធជាន់ខ្ពស់នៃទស្សនាវដ្ដី busines fix មកពីទីក្រុងមូស្គូដែលបានរាយការណ៍ព័ត៌មានពីក្បួនព្យុហយាត្រានោះបានថ្លៃប្រាប់CENថាលោកបានឃើញដោយផ្ទាល់ភ្នែកនៅក្បួនព្យុហយាត្រារបស់កងយោធពលខេមរភូមិន្ទលោកសូមថ្លែងនូវការកោតសរសើរកម្ពុជាមកកាន់ទីនេះ។ទាំងកងទ័ពនិងមេដឹកនាំកម្ពុជាគឺសម្ដេចតេជោ ហ៊ុន សែន វាជាកិច្ចការសំខាន់ណាស់ដែលមានវត្តមានអ្នកដឹកនាំកម្ពុជានិងកងយោធពលខេមរភូមិន្ទ នៅក្នុងរដ្ឋធានីហាណូយប្រទេសវៀតណាម និងមានព្រំដែនជាប់នឹងប្រទេសកម្ពុជា
ជារឿងដ៏សំខាន់ណាស់។ ខ្ញុំសូមបញ្ជាក់ឡើងវិញថា វត្តមាននេះមានសារៈសំខាន់ណាស់សម្រាប់ព្រះរាជាណាចក្រកម្ពុជា។

ក្នុងពិធីដ៏មហោឡារិកនេះ ក៏មានការបង្ហាញ ក្បួនព្យុះហយាត្រា ទាំងស៊ីវិល និងយោធា ដែលមានកងកម្លាំងទ័ព និងកងកម្លាំងសន្តិសុខ សាធារណៈ របស់ វៀតណាម ចូលរួមសរុបជិត ១៦,០០០នាក់។ ដោយឡែកកងទ័ពបរទេសចំនួន៣ប្រទេស ក៏បានចូលរួមផងដែរ ក្នុងនោះមាន កងទ័ពនៃសាធារណរដ្ឋសហព័ន្ធរុស្ស៊ី,កងទ័ពនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងកងយោធពលខេមរភូមិន្ទកម្ពុជា។ សូមបញ្ជាក់ថា ក្រោមការដឹកនាំប្រកបដោយ ចក្ខុវិស័យវែងឆ្ងាយរបស់ បក្សកុម្មុយនីស្តវៀតណាម ដែលមានឯកឧត្តម តូ ឡឹម អគ្គលេខាធិការជាប្រមុខដឹកនាំ រដ្ឋាភិបាលនិងប្រជាជនវៀតណាម បានដាក់ចេញទិសដៅសហស្សវត្សរ៍ចំនួនពីរដែលនឹងត្រូវសម្រេចឱ្យបាននាពេលអនាគតគឺ៖ទី១ក្លាយជាប្រទេសកំពុងអភិវឌ្ឍ ដែលមានឧស្សាហកម្មទំនើប និងមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០ក្នុងឱកាសខួប១០០ឆ្នាំ នៃការបង្កើត បក្សកុម្មុយនីស្តវៀតណាម និងទី២ ជាប្រទេសសង្គមនិយម ដែលមានការអភិវឌ្ឍ និងមានប្រាក់ចំណូលកម្រិតខ្ពស់ នៅឆ្នាំ២០៤៥ ស្របពេលខួបលើកទី១០០ នៃការបង្កើតសាធារណរដ្ឋ ប្រជាធិបតេយ្យ វៀតណាម ដើម្បីលើកស្ទួយកិត្យានុភាព និងតួនាទីរបស់វៀតណាមនៅលើឆាកតំបន់និងអន្តរជាតិ ។
នៅក្នុងពីធីនេះ ក្រៅពីវត្តមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំនៃប្រទេសមួយចំនួនទៀតក្នុងនោះរួមមាន ឯកឧត្តម ថងលូន ស៊ីសូលី ប្រធានរដ្ឋ ឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីនៃប្រទេសគុយបានិងឯកឧត្តមZhao Leji ប្រធានសភាប្រជាជនចិនផងដែរ៕ ដោយ៖CEN

×