Monday, September 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា វិញ្ញាសាគណិតវិទ្យា មិនមែនបែកធ្លាយមុនម៉ោងប្រឡងទេ

ភ្នំពេញ ៖ ទោះបីក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយ (អ.ប.ព.) មមាញឹកយ៉ាងខ្លាំងលើការងារជាច្រើនក្តី ប៉ុន្ដែការងាររកឃើញថា ការធ្លាយវិញ្ញាសាគណិតវិទ្យាមុនម៉ោងប្រឡង មានមែនពិត ឬមិនមាន នៅតែជាការងារដែលក្រុមកាងារដឹកនាំដោយ ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ អ.ប.ព. ត្រូវ តែបំពេញឱ្យបានចប់សព្វគ្រប់។

ការសង្ស័យនូវលទ្ធភាពបែកធ្លាយតាមដំណាក់កាលខ្លះៗ ៖
I. តើក្នុងដំណាក់កាលតាក់តែង បោះពុម្ភ ថតចម្លង វេចខ្ចប់ អាចមានការបែកធ្លាយឬទេ? គ្រប់អ្នកតាក់តែងវិញ្ញាសាទាំងអស់ ទាំងវិញ្ញាសាគណិតវិទ្យាផង ត្រូវបញ្ជូនទៅតែ ឯកឧត្តមមួយ រូបប៉ុណ្ណោះ (អនុរដ្ឋលេខាធិការ) ហើយ ឯកឧត្តមមួយរូបនេះជាអ្នករៀបចំដាក់ជូន រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា (អ.យ.ក) ពិនិត្យ និងមានហត្ថលេខាសង្ខេប (Griff) ហើយទទួលពីរដ្ឋមន្ត្រីមកវិញ ឯកឧត្តមមួយរូបនេះឈរបោះពុម្ភ ថតចម្លងវិញ្ញាសាជាមួយម៉ាស៊ីន 6 គ្រឿង តែម្នាក់ឯង ហើយវិញ្ញាសា គណិតវិទ្យាថតចេញមកដោយផ្កាប់ (មើលមិនឃើញវិញ្ញាសា) ត្រូវរាប់ដោយមនុស្ស 10 នាក់ ហើយ អ្នករៀបចំយកវិញ្ញាសានោះដាក់ចូលក្នុងស្រោមសំបុត្រមានតែ 2 នាក់គត់ ដោយដំណើរការសន្លឹកផ្កាប់ ទាំងអស់។ បញ្ចូលវិញ្ញាសាគណិតវិទ្យាថតចម្លងរួចហើយ ដាក់ក្នុងស្រោមសំបុត្រមានលក្ខណៈគិតគូរ វិទ្យាសាស្ត្រយ៉ាងម៉ត់ចត់៖
ស្រោមសំបុត្រទី 1 ដាក់វិញ្ញាសាគណិតវិទ្យា 100 សន្លឹក (សម្រាប់ 4 បន្ទប់ដែលមាន បេក្ខជន 25 នាក់ក្នុងមួយបន្ទប់)
ស្រោមសំបុត្រទី 2 ដាក់វិញ្ញាសាគណិតវិទ្យា 20 សន្លឹក (សម្រាប់បម្រុង)
ស្រោមសំបុត្រទី 3 : ដាក់វិញ្ញាសាគណិតវិទ្យាតាមចំនួនលេខកន្ទុយបេក្ខជនចុងក្រោយក្នុង មណ្ឌល (ឧទា. មណ្ឌលមាន 50 បន្ទប់ ហើយបន្ទប់ទី 50 មានបេក្ខជន 17 នាក់ គឺដាក់សន្លឹក វិញ្ញាសាគណិតវិទ្យា I7 សន្លឹកប៉ុណ្ណោះ
ស្រោមសំបុត្រទី 4: ជាស្រោមសំបុត្រធំជាង សម្រាប់ដាក់នូវស្រោមសំបុត្រទាំង 3 ខាងលើ នេះទើបរៀបចំដាក់ក្នុងហិបមួយ សម្រាប់បញ្ជូនទៅតាមមណ្ឌលប្រឡង។
ទាំងស្រោមសំបុត្រតូចធំ ទាំងហិបដាក់ស្រោមសំបុត្រដែលមានសោរចាក់ជាប់ សុទ្ធតែមានបិទ ភិតបន្ថែម (Seal/Scellé) ទាំងអស់។
ក្នុងដំណាក់កាលតាក់តែងវិញ្ញាសា និងបោះពុម្ភថតចម្លង វេចខ្ចប់វិញ្ញាសាទាំងនេះ ការស្រាវជ្រាវ របស់ក្រុមការងារ អ.ប.ព. ឃើញថា ពុំមានបែកធ្លាយមួយសន្លឹកណាឡើយ។

II. ថ្ងៃទី24 សីហា 2025 នៅវិទ្យាស្ថានជាតិអប់រំ (NIE) ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី ក្រសួង អយក បើកការប្រជុំណែនាំបច្ចេកទេសទូទាំងប្រទេសដែលថ្នាក់ដឹកនាំ និងមន្ត្រី អ.ប.ព. ចូលរួមជាមួយ។

ផ្តើមសង្កេតការណ៍
ពីពេលនោះមកជាដំណាក់កាលដឹកបញ្ជូនហិបវិញ្ញាសា ទៅរាជធានីខេត្តដែល អ.ប.ព. ចាប់ ហើយប្រការជាសំខាន់បំផុត ពិនិត្យមើលការបិទក្ខិតសោរហិប (Seal/Scellé) ដែលត្រូវរក្សាមិនឱ្យមានរបើករហូតដល់ថ្ងៃប្រឡង និងរហូតដល់ពេលចាប់ ផ្ដើមបើកសោរហិបទម្លាយការបិទក្ខិត (Seal/Scellé) ដើម្បីជូនបេក្ខជន អ្នកសង្កេតការណ៍ មន្ត្រីសមត្ថកិច្ច (អ.ប.ព. – អប្បមាទ – អនុរក្ស – គណៈកម្មាធិការ ប្រធានមណ្ឌល…) ពិនិត្យ ទាំងទ្រង់ទ្រាយហិប សោរ ការបិទក្ខិត។ ក្រោយពិនិត្យឃើញថា ការបិទក្ខិត (Seal/Scellé) នេះត្រឹមត្រូវហើយ ទើបដំណើការបើកយកស្រោមសំបុត្រដាក់វិញ្ញាសា។
ដំណាក់កាលដឹកជញ្ជូនហិបវិញ្ញាសារហូតបើកហិប កាត់ស្រោមសំបុត្រយកវិញ្ញាសាគណិតវិទ្យា ចែកទៅដល់សិស្សម្នាក់ៗ – អ.ប.ព. និងអ្នកសង្កេតការណ៍ អ.ប.ព. សង្កេតឃើញម៉ត់ចត់ ប្រធាន វិញ្ញាសាត្រូវបានប្រមូលមកឱ្យតែប្រធានមណ្ឌលម្នាក់គត់ជាអ្នករក្សាទុកតាមការផ្ទៀងផ្ទាត់លេខច្បាស់លាស់។
ពេលធ្វើវិញ្ញាសាគណិតវិទ្យាចប់ហើយ (ទោះបីអ្នកធ្វើចប់មុនម៉ោង ក៏មិនទាន់អាចចេញពីថ្នាក់ បានឡើយ) នោះ គឺជាការប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យាត្រឡប់មកវិញ (អ.ប.ព. យល់ថា ដូចជា មិនមានប្រយោជន៍ប្រមូលមកវិញទេ ព្រោះប្រឡងចប់ហើយ គួរទុកឱ្យបេក្ខជនជាឯកសារចែកចាយ រៀនសូត្រ) ក៏ អ.យ.ក យកចិត្តទុកដាក់មិនមានប្រហែសដើម្បីធ្វើការប្រមូលមកវិញនោះដែរ – ប៉ុន្ដែដូច ឆ្នាំនេះ ការប្រមូលវិញ្ញាសាគណិតវិទ្យាមកវិញ ដែលបានចែកជូនបេក្ខជនជាង 14 ម៉ឺននាក់ (146 720 នាក់) ពីបន្ទប់ប្រឡង ជិត 6 ពាន់បន្ទប់ (5 924 បន្ទប់) នៅ 241 មណ្ឌលទូទាំង 25 រាជធានីខេត្ត បើមានបេក្ខជនណាម្នាក់លួចបត់រក្សាទុក 1 សន្លឹក គឺប្រហែលជាអាចកើតមាន។ ដូចឆ្នាំមុន មានខេត្ត ចំនួន 2 បានប្រមូលសន្លឹកវិញ្ញាសាគណិតវិទ្យាពីបេក្ខជនមកវិញ ខ្វះក្នុង 1 មណ្ឌល 1 នាក់ (2 ករណី លើជាង 14 ម៉ឺននាក់)។ ឆ្នាំនេះវិញ្ញាសាគណិតវិទ្យាដែលបានបង្ហោះ ក៏សុទ្ធតែក្រោយម៉ោងប្រឡង ហើយរូបវិញ្ញាសាដែលដូចបេះបិទទៅនឹងវិញ្ញាសាគណិតវិទ្យា_100% ជារូបដែលបត់ជា 4 រួចហើយទើបលាយកមកថត អាចកើតមានតែនៅក្រោយការប្រឡងរួចប៉ុណ្ណោះ។

III. រាល់វិញ្ញាសាគណិតវិទ្យាដែលបានបង្ហោះតាំងពីរូបវិញ្ញាសាដូចគ្នា 80% (រូបវាយឡើងវិញ) រហូត ដូច 100% (រូបវិញ្ញាសាមានពាក្យកាចណាស់ និងមានស្នាមបត់ច្រើនផ្នត់) សុទ្ធតែបានបង្ហោះ ក្រោយម៉ោងប្រឡងទាំងអស់។ រីឯការបង្ហោះផ្សេងទៀតនាំឱ្យសង្ស័យថា មានលេចធ្លាយ វិញ្ញាសាគណិតវិទ្យា ដូចជាការបង្ហោះចម្លើយវិញ្ញាសាគណិតវិទ្យា មានពេលវេលាដែលពុំទាន់ មានមូលដ្ឋានជឿជាក់បាន៖
៨. វីដេអូបង្រៀនចម្លើយវិញ្ញាសាគណិតវិទ្យាវាយឡើងវិញ បង្ហោះនៅថ្ងៃទី 29/08-2025 ម៉ោង20:40 (ក្រោយម៉ោងប្រឡង) ក្នុងនោះវីដេអូបង្រៀនចុះថ្ងៃ 28/08-2025 ម៉ោង 18:46 ហើយឯកសារដែលយកមកបង្រៀនចុះថ្ងៃ 28/08-2025 ម៉ោង 17:04ដោយការបង្ហោះនេះ ធ្វើឡើងនៅក្រោយម៉ោងប្រឡង ឯកាលបរិច្ឆេទ 2 ទៀត ក៏សុទ្ធតែ អាចរៀបចំបានជាមុន (Setting) យើងពុំមានមូលដ្ឋានសន្និដ្ឋានថា ការបង្រៀនវិញ្ញាសាដែល លំដាប់លំដោយលេខរៀងរ៉ូមាំង – លេខស្វ័យគុណ និងអក្សរតាងនៃអនុគមន៍ដែលបង្រៀននោះ គឺ ខុសពីវិញ្ញាសាគណិតវិទ្យាដែលមានរូបពិត ដែលប្រការនេះហើយ អ.ប.ព. លំបាកជឿជាក់។ IV. ការកែទម្រង់ក្នុងការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) គឺជាការកែទម្រង់មួយស៊ីជម្រៅ ដល់ឬសគល់ ហើយបើកទូលំទូលាយពេញផ្ទៃប្រទេសដែលរាជរដ្ឋាភិបាល សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន បានផ្តើមឡើងពីឆ្នាំ 2014 មកដល់ពេលនេះ 11 ឆ្នាំហើយ (ប្រឡង បាក់ឌុប 12 ដង) រាជរដ្ឋាភិបាល សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នៅតែពង្រឹងការកែ ទម្រង់ផ្នត់គំនិតសង្គមមួយទាំងមូលនេះ (ទាំងការគិតរបស់សិស្ស – របស់ឪពុកម្តាយ អាណា ព្យាបាលសិស្ស – គ្រូបង្រៀន និងមន្ត្រីរាជការ ព្រមទាំងប្រជាជនទាំងមូល) ដែលចាប់យកខិតខំ រៀនសូត្រឱ្យចេះ ទើបបានជាប់ដោយពេញសមត្ថភាព ពេញកិត្តិយស ហើយអ្វីដែលខុសពីនេះ ដូចជាមធ្យោបាយលុយកាក់ ការស្គាល់គ្នា ការលួចចម្លងគ្នា ការលួចកែពិន្ទុ ការបែកធ្លាយ វិញ្ញាសាយកមកពីមុនប្រឡង…ត្រូវបានជីកកប់បាត់ហើយ។ រាជរដ្ឋាភិបាលតេជោ-ធិបតី និង សង្គមទាំងមូលកោតសរសើរ ស្ញប់ស្ញែងដល់ឥស្សរៈជនជាច្រើននៅក្រសួង អ.យ.ក ដែលបាន ជ្រោងទង់កែទម្រង់នេះប្រកបដោយភាពប្តូរផ្តាច់៖ បណ្ឌិតសភាចារ្យ 2 រូប គឺ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួង អ.យ.ក ដែលជាមេទ័ពប្រកបដោយគតិបណ្ឌិតនៃការកែទម្រង់ ប្រឡងបាក់ឌុប ផ្លាស់ប្ដូរផ្នត់គំនិតសង្គមកម្ពុជាបានដោយជោគជ័យ ក៏ដូចជា បណ្ឌិតសភាចារ្យ ណាត ប៊ុនរឿន ជាមហាបញ្ញាវន្តនៃគ្រូបង្រៀនដ៏មានបទពិសោធន៍ ជាអ្នករៀបចំគ្រោងឆ្អឹងធំៗ ទាំងអស់ប្រកបដោយវិទ្យាសាស្ត្រ ធ្វើឱ្យការប្រឡង 11 ឆ្នាំមកនេះរលូន – យុត្តិធម៌ – ទទួលយក បាន។ កិត្តិនាម និងការប្តេជ្ញាចិត្តរបស់បណ្ឌិតសភាចារ្យទាំង 2 រូបនេះ សមល្មមតំណាងឱ្យឆន្ទៈ កែទម្រង់ទាំងអស់របស់ឥស្សរៈជនឆ្នើមៗជាច្រើនរូបក្នុងវិស័យអប់រំ ដែលនៅថ្នាក់ណា ឬនៅផ្នែក
ណា សុទ្ធតែបាននាំមុខ ហើយគៀកស្មាជាមួយសហការីរបស់ខ្លួនអនុវត្តការងារប្រកបដោយមនសិការ។
សូមជឿជាក់លើ ក្រសួងអប់រំ យុវជន និងកីឡា ហើយបេក្ខជនទាំងអស់ដែលបានប្រឡងជាប់ បាក់ឌុបរួចមកហើយ ក៏ដូចជានឹងត្រូវទទួលលទ្ធផលជាប់ពេលប្រកាសនាពេលដ៏ខ្លីខាងមុខ ទោះបី និទ្ទេស A ក្តី និទ្ទេស E ក្តី គឺពិតជាសក្តិសមនឹងជាប់ដោយសមត្ថភាពរបស់ខ្លួនពិតប្រាកដមែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×