Monday, September 8, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចធិបតី និងឯកឧត្តម Macos Jr.  អញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីលទ្ធផលនៃជំនួបទ្វេភាគី

ភ្នំពេញ ៖ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥–សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ហ្វឺឌីណាន់ រ៉ូម៉ូលដេស ម៉ាកូស ជូញៀ ( Ferdinand Romualdez Macos Jr.) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អញ្ជើញធ្វើសន្និសីទរួមគ្នា ស្តីពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥។

ឯកសារចំនួន ៣ នោះ រួមមាន៖

១. ការផ្លាស់ប្តូរកំណត់ទូតនៃការធ្វើវិសោធនកម្មលើ «ប្រការ១៖ វិស័យនៃកិច្ចសហប្រតិបត្តិការ» នៃអនុស្សរណៈនៃការ យោគយល់គ្នារវាងនគរបាលជាតិនៃព្រះរាជាណាចក្រកម្ពុជា និងនគរបាលជាតិហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន។

២. អនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈកម្មាការឧត្តមសិក្សានៃសាធារណរដ្ឋហ្វីលីពីន ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យឧត្តមសិក្សា។

៣. អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីសេវាកម្មដឹកជញ្ជូនតាមផ្លូវអាកាសរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋហ្វីលីពីន៕រក្សាសិទ្ធដោយ៖សុទ្ធលី

×