Wednesday, September 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលខេត្តដឹកនាំមន្ត្រីរាជការដាក់បិណ្ឌទី៣នៅវត្តថ្មី ក្រុងកំពង់ចាម

ខេត្តកំពង់ចាម: ប្រជាពលរដ្ឋក្មេងចាស់ប្រុសស្រីនៅប្រទេសកម្ពុជាជាង៩០%កាន់ព្រះពុទ្ធសាសនា
ហើយ ដែលគោរពប្រណិបត្តិតាំងពីយូរយារណាស់មកហើយបន្តរហូតដល់បច្ចុប្បន្នមានអាយុកាល២៥៦៩ ព្រះវស្សា។ជាក់ស្ដែងនៅព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២៥ ឯកឧត្តមអ៊ុន ចាន់ដាអភិបាលខេត្តនិងលោកជំទាវញូង ចរិយាព្រមទាំងមន្ត្រីជាច្រើនបានអញ្ជើញដាក់បិណ្ឌវេនទី៣ នៅវត្តថ្មីស្ថិតនៅក្នុងសង្កាត់សំបួរមាស ក្រុងកំពង់ចាម។
ជាមួយនោះក៏គេសង្កេតឃើញមានពុទ្ធបរិស័ទក្មេងចាស់ប្រុសស្រីឯទៀតបាននាំយកចង្ហាន់មកប្រគេនព្រះសង្ឃផងដែរ។

បើតាមឯកសារទាក់ទងទៅនឹងប្រវត្តិដាក់
បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១រោចរហូតដល់ថ្ងៃ១៥រោច ខែភទ្របទ។ ក្នុងអំឡុង ១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។

រឿងហេតុទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះលែងឱ្យមកទទួលយក ផល្លានិសង្សដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន ។

ជាក់ស្តឺងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និង លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម និង ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមក្នុងពិធីកាន់បិណ្ឌវេនទី៣ ស្ថិតនៅវត្តខេមវន្តបឹងស្នាយ​ និងវត្តបូទុមរតនៈដីដុះ​ ក្នុងក្រុងកំពង់ចាម។
ឱកាសនោះ ថ្នាក់ដឹកនាំខេត្ត បាននាំយកបច្ច័យ ទេយ្យទាន និងបរិក្ខាមួយចំនួនធំ វេប្រគេនព្រះសង្ឃ ដើម្បីបង្សុកូលឧទ្ទិសកុសលជូនដួងវិញ្ញាណក្ខន្ធ ថ្នាក់ដឹកនាំ បុព្វការីជន ញាតិមិត្ត ជិតឆ្ងាយ កម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលីជិវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី

×