រាជធានីភ្នំពេញ ៖ នៅថ្ងៃទី១៦-១៧ ខែកញ្ញា ឆ្នាំ២០២៥ សហភាពអឺរ៉ុប (EU) និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ (MLVT) នៃព្រះរាជាណាចក្រកម្ពុជា បានសហការគ្នារៀបចំសិក្ខាសាលាស្តីពីការបិទគម្លាតជំនាញ ដែលជាសកម្មភាពដ៏សំខាន់មួយក្រោមគម្រោងតភ្ជាប់ប្រកបដោយចីរភាពអាស៊ាន-សហភាពអឺរ៉ុប។
សិក្ខាសាលានេះ មានការចូលរួមពីសំណាក់ភាគីពាក់ព័ន្ធថ្នាក់តំបន់ជាង ៥០ រូប រួមទាំងតំណាងមកស្ថាប័នរាជរ ដ្ឋាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) តំណាងនៃវិស័យឯកជន និងអង្គការ អន្តរជាតិមកពីគ្រប់បណ្តារដ្ឋសមាជិកអាស៊ានទាំងដប់ រួមទាំងប្រទេសទីម័រឡេស្តេផងដែរ។
សិក្ខាសាលានេះប្រព្រឹត្តទៅក្រោមគោលបំណងដើម្បីបន្ស៊ីប្រព័ន្ធ TVET ឱ្យត្រូវទៅនឹងតម្រូវការទីផ្សារការងារ ជា ពិសេសនៅក្នុងវិស័យកសិ-ចំណីអាហារ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញកំណើន និងការបង្កើត ការងារនៅទូទាំងតំបន់អាស៊ាន។
មិនតែប៉ុណ្ណោះសិក្ខាសាលានេះក៏បានដាក់សម្ពោធបង្ហាញអំពីលទ្ធផលនៃការសិក្សាថ្មីមួយស្ដីពីសមត្ថភាពស្វែងរក ការងាររបស់និស្សិតដែលទើបនឹងបញ្ចប់ការសិក្សាផ្នែកជំនាញវិជ្ជាជីវៈនៅក្នុងវិស័យកសិ-ចំណីអាហារក្នុងតំបន់ អាស៊ាន។ ការសិក្សានេះផ្ដល់នូវទិដ្ឋភាពថ្មីៗអំពីលទ្ធផលរបស់និស្សិតដែលបញ្ចប់ការសិក្សាពី TVET ដោយបង្ហាញអំពីអត្រាខ្ពស់នៃការមានការងារធ្វើ រួមទាំង ភាពមិនស៊ីគ្នានៃជំនាញ និងតម្រូវការទីផ្សារ (skillsmismatches)
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ៖ “សិក្ខាសាលានេះ គឺជាវេទិកាដ៏សំខាន់មួយសម្រាប់ការចែករំលែកបទពិសោធន៍រវាងអាស៊ាន និងសហភាពអឺរ៉ុប។ ប្រទេសកម្ពុជាបានប្ដេជ្ញាចិត្តពង្រឹងការអប់រំបណ្ដុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីឱ្យយុវជន នៅកម្ពុជាមានជំនាញដើម្បីទទួលបានការងារសមរម្យនៅក្នុងវិស័យឌីជីថល និងសេដ្ឋកិច្ចបៃតង។ គ្រាន់តែនៅក្នុងប្រទេសកម្ពុជាតែមួយ យើងអាចបង្កើតការងារផ្ទាល់បន្ថែមបានជាង ៥០.០០០ កន្លែង តាមរយៈការកែច្នៃគ្រាប់ ស្វាយចន្ទីនៅក្នុងប្រទេស”។
ឯកឧត្តម អ៊ុហ្គូ ទ្រីសម៉ាន់ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានបញ្ជាក់ថា៖ “អឺរ៉ុបបាន ផ្តល់នូវវិធានការគាំទ្រជាច្រើនសម្រាប់ការបង្កើតការងារនៅក្នុងតំបន់អាស៊ាន ហើយការអភិវឌ្ឍកម្លាំងពលកម្ម ជំនាញក្នុងវិស័យកសិ-ចំណីអាហារ គឺជាវិធានការមួយក្នុងចំណោមវិធានផ្សេងៗទៀត។ វិស័យកសិ-ចំណីអាហារ អាស៊ានមានសក្តានុពលយ៉ាងច្រើន ហើយសហភាពអឺរ៉ុប នឹងបន្តផ្តល់ការគាំទ្រដល់កសិករ អ្នកផលិត និងអ្នកនាំ ចេញ នៅពេលដែលពួកគាត់ត្រូវការការគាំទ្រពីអ្នកជំនាញអឺរ៉ុប និងការចូលទៅកាន់ទីផ្សារអឺរ៉ុប។
សហភាពអឺរ៉ុបមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការលើកស្ទួយកម្លាំងពលកម្មជំនាញប្រកបដោយភាពធន់ ក្នុងភាពជាដៃ គូជាមួយអាស៊ាន។
សហភាពអឺរ៉ុប (EU) គឺជាសហភាពសេដ្ឋកិច្ច និងនយោបាយនៃរដ្ឋសមាជិកចំនួន ១ទេ ដែលមានប្រជាជនចំនួន ៤៧០ លាននាក់។ រួមគ្នា សហភាពអឺរ៉ុប បានកសាងតំបន់ដែលមានស្ថិរភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងរក្សាបាននូវភាពចម្រុះផ្នែកវប្បធម៌ ការអត់ឱន និងសេ ភាពបុគ្គល។ នៅក្នុងឆ្នាំ២០១២ សហភាពអឺរ៉ុប បានទទួលពានរង្វាន់ណូបែលសន្តិភាពសម្រាប់ការជំរុញគោលដៅសន្តិភាព ការផ្សះផ្សា ប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅអឺរ៉ុប។ សហភាពអឺរ៉ុបគឺជាអ្នកពាណិជ្ជកម្មដ៏ធំបំផុតនៅក្នុងពិភពលោក។ ជារួម សហភាពអឺរ៉ុប និងរដ្ឋសមាជិក គឺជាម្ចាស់ជំនួយដ៏ធំបំផុតនៃជំនួយអភិវឌ្ឍន៍ផ្លូវការ (០០៩) ដែលផ្តល់ជំនួយ CDA ជាងពាក់កណ្តាលនៅទូទាំងពិភព
រដ្ឋសមាជិកទាំង ២៧ របស់សហភាពអឺរ៉ុប (តាមលំដាប់លំដោយនៃពិធីការ) រួមមាន៖ រំបែលហ្សិក ប៊ុលហ្គារី សាធារណរដ្ឋឆែក ដាណឺម៉ាក អាល្លឺម៉ង់ អេស្តូនី ធអៀរឡង់ ព្រឹក អេស្ប៉ាញ បារាំង ក្រូអាត អ៊ីតាលី ស៊ុប ឡាតវី លីទុយអានី លុចសំបូ ហុងគ្រី ម៉ាល់តា ហូឡង់ អូទ្រីស ប៉ូឡូញ ព័រទុយហ្គាល់ រូម៉ានី សូរវេនី ស្លូវ៉ាគី ហ្វាំងឡង់ និងស៊ុយអែត។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ត្រូវបានបង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ហើយមានរដ្ឋសមាជិកចំនួន ១០ រួមមាន ប៊្រុយណេជារូសាឡឹម កម្ពុជា ឥណ្ឌូណេស៊ី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៥ សហគមន៍អាស៊ានត្រូវបានបង្កើតឡើងជាផ្លូវការ ដោយផ្តោតសំខាន់លើសសរស្ត្រម្ភ សំខាន់ៗ ដូចជា នយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌។ លេខាធិការដ្ឋានអាស៊ាន មានមូលដ្ឋាននៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី៕ រក្សាសិទ្ធដោយ៖សុទ្ធលី
