កំពង់ស្ពឺ៖ ដោយបានការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់ពី លោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ដកំពង់ស្ពឺ កំលាំងនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងច្បារមន បានទទួលបណ្ដឹងករណីហិង្សាដោយចេតនា កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
យោងតាមបណ្ដឹងរបស់ឈ្មោះ ថន គីមរ៉ុង ហៅ រ័ត្ន ភេទស្រី អាយុ ១៧ ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន បានប្ដឹងចោទប្រកាន់ទៅលើបក្ខពួកជនបង្កហឹង្សា៤នាក់ ដែលបានធ្វេីសកម្មភាពព្រួតគ្នាវាយបោចសក់និងថតសកម្មភាពបង្កហឹង្សាបង្ហោះចែកចាយតាមបណ្ដាញសង្គម tik tok ធ្វេីឲ្យមានការប៉ះពាល់ដល់សិទ្ធិនិងកេរ្ដិ៍ខ្មាស់បុគ្គលនិងបង្កអាណាធិបតេយ្យដល់សង្គម ដោយការបានដឹកនាំពី លោកវរសេនីយ៍ទោ យ័ន្ដ សង្ហារ អធិការនគរបាលក្រុងច្បារមន កំលាំងជំនាញបានឃាត់នារីវ័យក្មេងនិងបក្ខពួករួមមាន ៖១.ឈ្មោះ ឈឿន គិវី ភេទស្រី អាយុ ១៧ឆ្នាំ (អ្នកយកស្បែកជើងវាយ) ២.ឈ្មោះហឿន ស្រីនិច្ច ភេទស្រី អាយុ ១៧ឆ្នាំ ( អ្នកឈរឡាយវិដេអូ ) ៣.ឈ្មោះ ភ័ក្រ មិនា ភេទស្រី អាយុ ១៦ឆ្នាំ ( អ្នកចូលវាយផ្ដួលគូរប្រកួត )៤.ឈ្មោះម៉ុន ស្រីលីន ភេទស្រី អាយុ ១៨ឆ្នាំ អ្នកទាំង៤ ( អ្នកកាន់កាមេរ៉ាថតឡាយវិដេអូ ) ស្នាក់នៅបន្ទប់ជួលជាមួយគ្នា ស្ថិតក្នុងភូមិផ្សារចាស់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ។
តាមរយៈវីដេអូ និងចម្លេីយរបស់អ្នកទាំង៤បានទទួលស្គាល់ថា ពួកគេពិតជាបានរួមគ្នាធ្វើសកម្មភាពព្រួតវាយទៅលេីជនរងគ្រោះឈ្មោះ ថន គីមរ៉ុង បណ្ដាលឲ្យរងរបួសថ្លោះ ក បែកបបេរមាត់ រហែក និងពកក្បាល ប្រាកដមែន មូលហេតុព្រោះតែឈ្មោះ ថន គីមរ៉ុង ជំពាក់លុយមិនសងរួចនិយាយសំដីឌឺដង ផ្លែផ្កា ឲ្យមកក្រុមរបស់ខ្លួនទៀត ។
បច្ចុប្បន្នសមត្ថកិច្ចនៃ អធិការដ្ឋាននគរបាលក្រុងច្បារមន បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យនគរបាលព្រហ្មទណ្ឌដេីម្បីចំណាត់ការតាមច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី



