ភ្នំពេញ ៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា រសៀលថ្ងៃទី១៧ ខែកញ្ញា នេះ ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ។
ការណ៍នេះ បង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង!
យោងតាមតួលេខពីអាជ្ញាធរខេត្តបន្ទាយមានជ័យ, ពលរដ្ឋខ្មែរ ព្រះសង្ឃ ទាហាន និងប៉ូលិសយ៉ាងហោច ២៣ នាក់ បានរងរបួសធ្ងន់ស្រាល អំឡុងពេលទាហានថៃបានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកចំពាមកៅស៊ូ មកលើប្រជាពលរដ្ឋកម្ពុជា ខណៈកងទ័ពថៃព្យាយាមរំលោភបំពានមកលើកម្ពុជាដោយប្រើប្រាស់កម្លាំងរាយបន្លាលួសលើទឹកដី និងទ្រព្យសម្បត្តិ ដែលពលរដ្ឋខ្មែរបានរស់នៅ និងអាស្រ័យផលតាំងពីយូរលង់ណាស់មកហើយ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា ” ទាហានថៃប្រដាប់ដោយខែល ដំបងនិងអាវុធ បានបន្តរំលោភបំពានមកលើកម្ពុជា ដោយបានបន្តរាយបន្លាលួសនៅភូមិព្រៃចាន់ ឃុំអរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រួមទាំងបានប្រើប្រាស់នូវឧស្ម័នបង្ហូរទឹកភ្នែក ប្រើចំពាមកៅស៊ូ ប្រើឧបករណ៍សំឡេងរំខានធ្វើឱ្យប៉ះពាល់ដល់ក្រដាស់ត្រចៀក មកលើប្រជាពលរដ្ឋកម្ពុជាផងដែរ ដែលបង្កឱ្យមានពលរដ្ឋរងរបួសមួយចំនួនរួមទាំងព្រះសង្ឃផងដែរ។ កងទ័ពកម្ពុជាដែលបានប្រកាន់ខ្ជាប់នូវបទឈប់បាញ់ បានឈរការពារសុវត្ថិភាពប្រជាជនយើង!”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

































