Wednesday, September 17, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមក្មេងទំនើងមួយក្រុម ប្រើហិង្សាលើយុវជនម្នាក់ នៅតាមផ្លូវសាធារណៈ ត្រូវបាននគរបាលខេត្តត្បូងឃ្មុំ ស្រាវជ្រាវបង្ក្រាបបានឃាត់ខ្លួនចំនួន ០៤នាក់

ខេត្តត្បូងឃ្មុំ ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឯកឧត្តម ប៉ែន កុសល្យ អភិបាលខេត្ត និងជាប្រធានគណៈ​បញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ និងការបញ្ជាដឹកនាំផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់លោកវរសេនីយ៍ឯក អ៊ាង ពិសិដ្ឋ ស្នងការរង ដឹកនាំកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ខេត្ត​ត្បូងឃ្មុំ ស្រាវជ្រាវតាមការរាយការណ៍របស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយតាមបណ្តាញសង្គម កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បង្កឡើងដោយមនុស្ស១ក្រុមមាន គ្នាប្រហែល១០នាក់ បានធ្វើសកម្មភាព យកមួកសុវត្ថិភាពវាយលើយុវជន ០១នាក់ បណ្តាលឲ្យរងរបួសក្បាល និង កញ្ចឹងក ។

កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌម្រិតស្រាលខេត្ត សហការជាមួយកម្លាំងជំនាញ​នៃអធិការដ្ឋាននគរបាលស្រុកពញាក្រែក ស្រុកអូររាំងឪ និងក្រុងសួង បានធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៥ បានធ្វើការឃាត់ខ្លួនជនសង្ស័យ ០៤នាក់ យកមកការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីធ្វើការសាកសួរតាមនីតិវិធី។ ក្រោយពីធ្វើការសាកសួររួច ជនសង្ស័យទាំង ០៤នាក់ខាងលើ បានឆ្លើយសារភាពថា ក្រុមពួកខ្លួន ពិតជាបានធ្វើសកម្មភាពវាយគ្នា នៅចំណុចលើផ្លូវជាតិលេខ៧ ស្ថិតក្នុងភូមិឡ ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៥ ពិតប្រាកដមែន ។ ចំណែកបក្ខពួកផ្សេងទៀត​ ដែលបានគេចខ្លួន​ នគរបាល​បាននឹងកំពុងស្រាវជ្រាវបន្ត។

ដោយមានការឯកភាព ពីលោកឧត្តមសេនីយ៍ស្នងការ មានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី ព្រះរាជអាជ្ញារង នៃអយ្យការអមសាដំបូងខេត្តត្បូងឃ្មុំ បានឲ្យកម្លាំងជំនាញកសាងសំណុំរឿងតាមនីតិវិធី ៕រក្សាសិទ្ធដោយ៖សុទ្ធលី

×