ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា សម្ពាធទាបដែលកើតនៅមហាសមុទ្រប៉ាស៊ីហ្វិកខាងលិចបានវិវត្តទៅជាព្យុះទី២០ ឈ្មោះ ប៊ូឡូយ (Bualoi)T2520 នឹងដើរចូលសមុទ្រចិនខាងត្បូងចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៩ ខែកញ្ញា ដោយដើរស្របនឹងគន្លងព្យុះទី១៨ ឈ្មោះ រ៉ាហ្គាសា(Ragasa)T2518៕ រក្សាសិទ្ថដោយ៖សុទ្ធលី

