ក្រចេះ ៖ សេចក្តីណែនាំរបស់រដ្ឋបាលខេត្តក្រចេះស្តីពីការត្រៀមបង្ការ ឆ្លើយតប និងអន្តរាគមន៍បន្ទាន់ក្នុងពេលទឹកជំនន់ទន្លេមេគង្គនៅក្នុងភូមិសាស្ត្រខេត្តក្រចេះ ខណៈទឹកទន្លេមេគង្គកំពុងបន្តហក់ឡើង។
រដ្ឋបាលខេត្តក្រចេះ សូមជម្រាបជូនដល់មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ និងបង ប្អូនប្រជាពលរដ្ឋក្នុងខេត្តក្រចេះ មេត្តាជ្រាបថា គិតត្រឹមវេលាម៉ោង ៧:០០នាទីព្រឹក នាថ្ងៃទី០១ ខែតុលា ឆ្នាំ ២០២៥ ទឹកមានកម្ពស់ ២១,៦៦ម៉ែត្រ។ ទន្ទឹមនេះយោងតាមរយៈព្រឹត្តបត្រតាមដាន និងការព្យាករណ៍កម្ពស់ទឹក របស់ក្រសួងធនធានទឹក និងឧតុនិយម នាថ្ងៃទី០១ ខែតុលា ឆ្នាំ២០២៥ ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០២៥ ទឹកទន្លេមេគង្គនៅក្នុងខេត្តក្រចេះ នឹងបន្តឡើងដល់កម្ពស់ ២១,៩៧ម៉ែត្រ ជិតដល់កម្រិតប្រកាសប្រុង ប្រយ័ត្ន ២២,០០ម៉ែត្រ និងកម្រិតប្រកាសអាសន្ននៅក្នុងខេត្តកម្ពស់ ២៣,០០ម៉ែត្រ។ ជាមួយគ្នានេះ នៅក្នុងខេត្ត ក្រចេះ នៅតែបន្តទទួលរងឥទ្ធិពលមានភ្លៀងធ្លាក់ពីកម្រិតតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលធ្វើឱ្យ ទឹកទន្លេមេគង្គនៅតែបន្តហក់ឡើង ក្នុងស្ថានភាពបែបនេះ រដ្ឋបាលខេត្តក្រចេះ សូមធ្វើការណែនាំដល់មន្ទីរ-អង្គភាព ជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុក រដ្ឋបាលឃុំ សង្កាត់ និងប្រជាពលរដ្ឋនៅក្នុងខេត្ត ជាពិសេសប្រជាពលរដ្ឋដែលរង គ្រោះ និងកំពុងប្រឈមដោយទឹកជំនន់ ត្រូវបង្កើនការយកចិត្តទុកដាក់ និងប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាម ការណែនាំដូចខាងក្រោម៖
- មន្ទីរ-អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវ ត្រួតពិនិត្យធនធានថវិកា សម្ភារៈ ទូក អូបរ កាណូត រថយន្ត និងកម្លាំងអន្តរាគមន៍បន្ទាន់ ដើម្បីត្រៀមលក្ខណៈ ឆ្លើយតប និងសង្គ្រោះបន្ទាន់។
- រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ភូមិ ត្រូវរៀបចំ និងសម្អាតទីទួលសាធារណៈ និងទីទួល សុវត្ថិភាពដែលមានស្រាប់ សម្រាប់ត្រៀមជម្លៀសប្រជាពលរដ្ឋ សម្ភារ សត្វពាហានៈ ឱ្យបានទាន់ពេលវេលា។ ករណីនៅក្នុងតំបន់ប្រឈមនឹងទឹកជំនន់ខ្លាំង ត្រូវជម្លៀសបងប្អូនប្រជាពលរដ្ឋមកកាន់ទីទួលសុវត្ថិភាព និង
សហការជាមួយកម្លាំងសមត្ថកិច្ចក្នុងការថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ឱ្យបានល្អប្រសើរ។ - រដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវតាមដានព្រឹត្តបត្រព័ត៌មានអាកាសធាតុ និងកម្ពស់ទឹក ទន្លេមេគង្គដែលព្យាករណ៍ដោយក្រសួងធនធានទឹក និងឧតុនិយម និងស្ថាប័នពាក់ព័ន្ធ និងផ្សព្វផ្សាយបន្តដល់ ប្រជាពលរដ្ឋ ជាពិសេសជនងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ។ល៕ រក្សាសិទ្ធដោយ៖សុទ្ធលី





