Friday, October 3, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងធនធានទឹក និងឧតុនិយមជូនដំណឹងស្តីពីការបញ្ចប់រដូវវស្សា ឆ្នាំ២០២៥

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣ខែតុលា ឆ្នាំ២០២៥ ក្រសួងធនធានទឹក និងឧតុនិយម សូមជម្រាបជូនដំណឹងដល់សាធារណជនឱ្យបានជ្រាបថា
យោងទៅលើស្ថានភាពវិវត្តប្រែប្រួលនៃសីតុណ្ហភាពនៅលើផ្ទៃមហាសមុទ្រប៉ាស៊ីហ្វិកភាគខាងលិច និង មហាសមុទ្រឥណ្ឌា ព្រមទាំងតំបន់អេក្វាទ័រ បានបង្ហាញថា ព្រះរាជាណាចក្រកម្ពុជាដែលទទួលនូវរបប ខ្យល់មូសុងនិរតីនឹងអស់ឥទ្ធិពលនៅក្នុងសប្ដាហ៍ទី១ ខែវិច្ឆិកា ខាងមុខនេះ ដែលជាការបញ្ចប់នូវរដូវវស្សា ឆ្នាំ២០២៥ និងធ្វើឱ្យព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពលពីរបបខ្យល់មូសុងឦសានម្ដង ហើយបរិមាណ ទឹកភ្លៀងធ្លាក់ដែលគ្របដណ្តប់ទូទាំងប្រទេសនឹងមានកម្រិតថយចុះជាអតិបរមា។

យោងតាមការវិវត្តប្រែប្រួលនៃសីតុណ្ហភាពដូចបានជម្រាបជូនខាងលើ សូមសាធារណជនមេត្ត
ចូលរួមក្នុងការប្រើប្រាស់ទឹកដោយសន្សំសំចៃ និងចូលរួមថែរក្សាប្រភពទឹកទុកដោយស្មារតីទទួលខុសត្រូវ និងប្រុងប្រយ័ត្នខ្ពស់អំពីស្ថានភាពធាតុអាកាស និងអាកាសធាតុដែលអាចកើតមានឡើងជាយថាហេតុ។

ជាពិសេសគ្រប់បណ្តាអង្គភាព និងមន្ទីររាជធានី-ខេត្ត ដែលស្ថិតនៅក្រោមឱវាទក្រសួងធនធានទឹក និង ឧតុនិយម ត្រូវមានវិធានការថែរក្សា និងខ្ចប់ទឹកទុកឱ្យមានប្រសិទ្ធភាពនៅតាមប្រភពទឹកនីមួយៗ ហើយ ត្រូវមានវិធានការបំពេញទឹកក្នុងអាងឱ្យបានគ្រប់គ្រាន់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×