Sunday, October 19, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេស ៖ កម្ពុជាស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប

រាជធានីភ្នំពេញ ៖ នៅថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២៥ក្រសួងការបរទសនិងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជាបានចេញសេចក្តីថ្លែងការណ៍ឲ្យដឹងថា
ព្រះរាជាណាចក្រកម្ពុជាសូមស្វាគមន៍ចំពោះកិច្ចព្រមព្រៀងសន្តិភាពនៅតំបន់ហ្គាហ្សា ដែលបានចុះហត្ថលេខានៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ នៅប្រទេសអេហ្ស៊ីប ដោយ ឯកឧត្តម ដូណាល់ ប្រធានាធិបតីនៃសហរដ្ឋអាម៉េរិក ឯកឧត្តម អាប់ដែល ហ្វាតា អ៊ែល-ស៊ីស៊ី ប្រធានាធិបតី នៃសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប ព្រះអង្គម្ចាស់ តាម៉ុម ពិន ហាម៉ាត់ អាល់-ថានី ព្រះចៅ នៃរដ្ឋកាតា និងឯកឧត្តម វ៉ីស៊ីប តាយស៊ីប អ័រដូហ្គាន់ ប្រធានាធិបតីនៃសាធារណរដ្ឋតួកគីយ៉េ។

កម្ពុជាសូមកោតសរសើរដល់ការដឹកនាំរបស់ឯកឧត្ដម ដូណាល់ ត្រាំ ប្រធានាធិបតី សហរដ្ឋអាម៉េរិក និងអ្នកសម្របសម្រួលទាំងអស់ ចំពោះការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការ សម្រេចបាននូវលទ្ធផលនេះ និងសង្ឃឹមថា កិច្ចព្រមព្រៀងសន្តិភាពនេះនឹងត្រួសត្រាយផ្លូវសម្រាប់ សន្តិភាពយូរអង្វែង និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញសម្រាប់ភាគីទាំងពីរ។ កម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការគាំទ្រចំពោះដំណោះស្រាយរដ្ឋពីរ និងលើកទឹកចិត្តគ្រប់ ភាគីឱ្យបន្តការសន្ទនាស្របតាមសេចក្ដីសម្រេចពាក់ព័ន្ធនានារបស់អង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×