Saturday, October 18, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជា-ថៃ ឯកភាពគ្នាលើឯកសារ​ព្រាង ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ចុះហត្ថលេខា ដោយនាយករដ្ឋមន្រ្តីកម្ពុជា-ថៃ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដោយមាន ប្រធានាធិបតី ដូណាល់ ត្រាំ និងប្រធានអាស៊ាន ជាសាក្សី

ភ្នំពេញ ៖ កិច្ចសម្ភាសន៍ជាមួយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្រោយបញ្ចប់កិច្ចប្រជុំចតុភាគី នៅម៉ាឡេស៊ី ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៥ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ។

ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានមានប្រសាសន៍ថា “ឯកសារសន្តិភាពមួយនេះ នឹងក្លាយទៅជាឯកសារមួយដែលផ្តល់នូវភាពរឹងមាំនៅក្នុងការនាំប្រទេសកម្ពុជា និងថៃ ឆ្ពោះទៅរកការស្តារទំនាក់ទំនងឱ្យវិលទៅរកប្រក្រតីភាពរវាងប្រទេស និងប្រទេស និងប្រជាជន និងប្រជាជនឡើងវិញ។ ហើយក៏ជាដំណើរឆ្ពោះរកកិច្ចសហប្រតិបត្តិការក្នុងការរស់នៅដោយសន្តិវិធី រវាងអ្នកជិតខាងគ្នា ហើយក៏បង្កើតនូវឱកាសកាលានុវត្តភាពនានា ដើម្បីឱ្យប្រទេសយើងទាំងពីររស់នៅដោយសុខសន្តិភាពជាមួយគ្នា និងមានវិបុលភាពជាមួយគ្នា”។

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានថ្លែងបន្តទៀតថា “រាជរដ្ឋាភិបាលកម្ពុជា និងថៃ បានឯកភាពគ្នាលើសេចក្តីព្រាងឯកសារមួយ ស្តីពីកិច្ចព្រមព្រៀងសន្តិភាព សម្រាប់ការចុះហត្ថលេខា ដោយសម្តេចធិបតីនាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តមនាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមជាសាក្សីពីឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់​ ត្រាំ និងឯកឧត្តម អានវ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្រ្តីម៉ាឡេស៊ី និងជាប្រធានអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ចុងខែតុលានេះ នៅម៉ាឡេស៊ី។ ខ្ញុំសូមជម្រាបជូនថាកាចរចាលើឯកសារនេះ បានធ្វើឡើងជាយូរថ្ងៃមកហើយ ប៉ុន្តែទើបនឹងសម្រេចបាននៅថ្ងៃទី១៧ ខែតុលា​ ឆ្នាំ២០២៥ នៅប្រទេសម៉ាឡេស៊ី”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×