Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សញ្ញា​សំខាន់ៗ ៤ ប្រាប់ថា អ្នក​កំពុង​បរិភោគ​អំបិល​លើស​ពី​តម្រូវការ​

​ការបរិភោគ​អំបិល​ច្រើន​បង្កើត​ជា​បញ្ហា​ឥទ្ធិពល​ដល់​សុខភាព​ជា​អាទិ៍ ៖ ជំងឺ​បេះដូង មិន​ល្អ​សម្រាប់​ក្រ​លៀន សន្លាក់ ប្រព័ន្ធ​រំលាយ​អាហារ​។​ល​។ ប៉ុន្តែ​ពួកយើង​ទាំងអស់គ្នា​សុទ្ធសឹង​បរិភោគ​អំបិល​លើស​ពី​ដំបូន្មាន​របស់​វិស័យ​សុខាភិបាល​។​

​ខាងក្រោម​ជា​សញ្ញា​សំខាន់​៤ ប្រាប់​អ្នក​ថា អ្នក​កំពុង​បរិភោគ​អំបិល​លើស​ពី​ដំបូន្មាន​របស់​អ្នកជំនាញការ​ផ្នែក​អាហារ​។​

​សញ្ញា​ទី​១ ស្រេកទឹក “​យ៉ាង​ខ្លាំងក្លា​” សូ​ល្យូ​ម ដើរ​តួនាទី​សំខាន់ ជួយ​ឲ្យ​សរីរាង្គ​តុល្យភាព​សារធាតុ​រាវ អ្នកស្រី Enright ឯកទេស​ចំណីអាហារ​របស់​អាមេរិក​និយាយថា ៖ “​យើង​ត្រូវការ​បរិមាណ​អំបិល​មួយ​រៀងរាល់ថ្ងៃ ដើម្បី​រក្សា​តុល្យភាព​ទឹក​ក្នុង​រាងកាយ​។ ពេល​អ្នក​ស្រេកទឹក​មានន័យថា រាងកាយ​របស់​អ្នក​ប្រាប់ថា វា​កំពុង​ត្រូវការ​ទឹក​។ ហើយ​រាងកាយ​វា​នឹង​ផ្ញើ​សញ្ញា​ទៅកាន់​ខួរក្បាល​ដើម្បី​បញ្ជា​អ្នក​ឲ្យ​រកទឹក​ផឹក​ភ្លាម​”​។​

​សញ្ញា​ទី​២ សរី​រាង​ឡើង​ហើម អ្នកស្រី Enright ឲ្យដឹងថា ការបរិភោគ​អំបិល​ច្រើន​អាច​ធ្វើឲ្យ​រាងកាយ​ហើម “​នៅពេល​មាន​បរិមាណ​សូ​ល្យូ​ម​ក្នុង​ឈាម​ច្រើន​លើស​កំណត់​នាំ​ឲ្យ​កោសិ​កានានា​ត្រូវ​ខ្វះ​ទឹក ហើយ​ឡើង​ហើម​។ គ្រា​ដែល​កម្រិត​សូ​ល្យូ​ម ខ្ពស់​ហួសហេតុ ទាមទារ​ឲ្យ​រាងកាយ​ត្រូវ​បំពេញបន្ថែម​សារធាតុ​រាវ​មួយ​យ៉ាង​ច្រើន ដើម្បី​ធ្វើ​តុល្យភាព​កម្រិត​សូ​ល្យូ​ម​នោះ​។ ហេតុ​នេះ​ឯង​ទើប​រាងកាយ​ត្រូវ​ហើម​។ ពិសេស​នៅ​តំបន់​ម្តុំ​ពោះ​។​

​សញ្ញា​ទី​៣ អ្នក​មាន​សភាព​ឈឺក្បាល តើ​ពេល​ខ្លះ​អ្នក​មាន​ការឈឺ​ក្បាល​ពុំ​មាន​មូលហេតុ​ច្បាស់លាស់​ដែរ​ឬទេ​? គប្បី​ត្រូវ​ពិនិត្យ​ការហូប​ចុង​ក្រោយ​មុន​ពេល​អ្នក​ឈឺក្បាល ព្រោះថា ប្រសិនបើ​ការហូបចុក​ពេលនោះ អ្នក​បរិភោគ​សារធាតុ​ប្រៃ (​សូ​ល្យូ​ម​) ច្រើន​ធ្វើឲ្យ​សរសៃឈាម​ក្នុង​ខួរក្បាល​រីក​ជាហេតុ​ធ្វើឲ្យ​ឈឺក្បាល​។​

​សញ្ញា​ទី​៤ ឱជា​រស ឬ​ជីវ្ហា​វិញ្ញាណ ប្រែប្រួល​បរិភោគ​ពុំ​ឃើញ​ឆ្ងាញ់ ការបរិភោគ​អំបិល​ច្រើន​ហួសហេតុ និង​ធ្វើឲ្យ​ជីវ្ហាវិញ្ញាណ​ប្រែប្រួល​។ នោះ​គឺ​អ្នក​មាន​អារម្មណ៍​ធុញទ្រាន់​នឹង​ការ​បរិភោគ​អាហារ​បន្តិច​ម្តងៗ ហើយ​ពេល​សំឡឹង​ឃើញ​ចំណីអាហារ​ទោះ​ឆ្ងាញ់​យ៉ាងណា​ក៏​លែង​មាន​អារម្មណ៍​លែង​ឆ្ងាញ់​ទៀតហើយ​៕ ដោយ ៖ សូ​លីហ្សា​

×