Thursday, November 13, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមរដ្ឋមន្រ្តី​ ឌិត​ ទីណា​ បានអញ្ជេីញចូលរួមរៀបចំពិធីបុណ្យ និងបូជាសពជូនលោក ឌី ណៃ ដែលបានស្លាប់បន្ទាប់ពីរងការបាញ់ប្រហារដោយកងកម្លាំងថៃ​ នៅភូមិព្រៃចាន់

ខេត្តបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៣​ ខែវិច្ឆិកា​ ឆ្នាំ២០២៥​ ឯកឧត្តម​ ឌិត​ ទីណា​ រដ្ឋមន្រ្តីក្រសួងកសិកម្ម​ រុក្ខាប្រមាញ់​ និងនេសាទ​ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ អមដំណេីរដោយឯកឧត្តម ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុំ រាត្រី អភិបាល​ នៃគណៈអភិបាលខេត្ត បានអញ្ជេីញចូលរួមរៀបចំពិធីបុណ្យ និងបូជាសពជូនលោក ឌី ណៃ ដែលបានស្លាប់បន្ទាប់ពីរងការបាញ់ប្រហារដោយកងកម្លាំងថៃនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។

ការបាញ់ប្រហារប្រជាជនខ្មែរជាជនស៊ីវិលស្លូតត្រង់ឱ្យស្លាប់និងរងរបួស គឺជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុត ហើយផ្ទុយទៅនឹងស្មារតីនៃការឯកភាពគ្នាកន្លងមកក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី។ កម្ពុជានៅរក្សាជំហរក្នុងការដោះស្រាយបញ្ហាដោយសន្តិវិធី ដើម្បីឈានទៅដល់ការបញ្ចប់ជម្លោះ និងកសាងសន្តិភាពនៅតំបន់ព្រំដែន៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×