ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានចេញសេចក្តីជូនដំណឹងស្តីពីបច្ចុប្បន្នភាពនៃការចូលរួមSEA Games លេីកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែធ្នូ ឆ្នាំ២០២៥។
ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបាន អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។
បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ។
នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដេីម្បីធានាឲមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ ។
ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបាន អនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។
នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដេីម្បីធានាឲមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ ។
នៅក្នុងលិខិតផ្លូវការមួយ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ផ្ញើជូន Dato’ Seri Chaiyapak Siriwat នាយកប្រតិបត្តិ សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានបញ្ជាក់ពីការជូនដំណឹងអំពីការដកខ្លួនចេញប្រភេទកីឡាចំនួន៨របស់កម្ពុជា ក្នុងការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ ពីថ្ងៃទី០៩-២០ ខែវិច្ឆិកា ឆ្នាំ២០២៥។ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ (SEAGF) ដែលបានបន្តដឹកនាំរបស់ខ្លួន និងគណៈកម្មាធិការរៀបចំស៊ីហ្គេមរបស់ប្រទេសថៃ (THASOC) ចំពោះការប្តេជ្ញាចិត្ត និងការខិតខំប្រឹងប្រែងយ៉ាងមុតមាំក្នុងការរៀបចំការប្រកួតកីឡាស៊ីហ្គេម។ NOCC ជូនដំណឹងជាផ្លូវការដល់ SEAGF ថា កម្ពុជានឹងចូលរួមប្រកួតតែលើ១៣ប្រភេទកីឡា ដោយសម្រេចដកខ្លួនចេញពីការប្រកួតចំនួន ៨ប្រភេទកីឡា។
លិខិតដដែលបញ្ជាក់ថា ការកែតម្រូវនេះត្រូវបានធ្វើឡើងដោយសារតែការព្រួយបារម្ភអំពីសុវត្ថិភាពសំខាន់ៗ ដែលបង្កបញ្ហាប្រឈមក្នុងការធានាសុវត្ថិភាព និងការការពារអត្តពលិក និងមន្ត្រីរបស់យើង។ ទោះបីជាមានការកាត់បន្ថយចាំបាច់នេះក៏ដោយ ក៏កម្ពុជានៅតែប្តេជ្ញារក្សាការចូលរួមរបស់ខ្លួននៅក្នុងកីឡា ដែលលក្ខខណ្ឌអនុញ្ញាតឱ្យមានការចូលរួមប្រកបដោយសុវត្ថិភាព។ យើងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយល់ដឹង និងកិច្ចសហប្រតិបត្តិការរបស់ SEAGF និងTHASOC។ ជាចុងក្រោយ យើងសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះទាំង SEAGF និង THASOC សម្រាប់ការរៀបចំដែលកំពុងដំណើរការ ហើយយើងបង្ហាញពីទំនុកចិត្តទាំងស្រុងរបស់យើងចំពោះអង្គការជោគជ័យសម្រាប់ស៊ីហ្គេម ២០២៥។
ប្រភព NOCC បានគូសបញ្ជាក់ថា ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួមប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំគណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសសាន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពីប្រមុខរាជរដ្ឋាភិបាលបានសម្រេចជាចុងក្រោយកាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយចំនួនប្រភេទកីឡា ដែលប្រកួតនៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត។
សូមរំលឹកថា ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាលជាមួយ ប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹក គ្រូជំនួយ មុនទៅចូលរួមការប្រកួតកីឡា SEA Games លើកទី៣៣ ឆ្នាំ២០២៥ នៅព្រះរាជាណាចក្រថៃ នៅវិមានសន្តិភាពដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការ ឯកឧត្តម សាម៉ឺឌី ស៊ីវឌ្ឍនា រដ្ឋលេខាធិការ ។
របាយការណ៍សង្ខេបរបស់ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ថា ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីចូលរួមសរុបចំនួន៣៣២នាក់ លើ២១ប្រភេទកីឡា)ទ្រីយ៉ាត្លុង E-Sports ជិះសេះ គុនដាវ យូដូ ការ៉ាតេ (អាជ្ញាកណ្តាលអន្តរជាតិ ១រូប)ជឺជីតស៊ូ បញ្ចស៊ីឡាត់ ប៉េតង់ សីដក់ បាល់ទាត់ តេក្វាន់ដូ-WT ចំបាប់ (អាជ្ញាកណ្តាលអន្តរជាតិ១រូប)បាល់ទាត់លើតុ (អាជ្ញាកណ្តាលអន្តរជាតិ ២រូប) កាយសម្ព័ន្ធ វូស៊ូ បាល់ទះ (អាជ្ញាកណ្តាលអន្តរជាតិ១រូប) ប្រដាល់ Kickboxing និងកីឡាម៉ូតូទឹក។
សម្រាប់ប្រភេទកីឡានៅសល់ ១៣ប្រភេទកីឡា ដែលត្រៀមនឹងបញ្ជូនទៅចូលរួមប្រកួត រួមមាន៖ កីឡាហែលទឹក អត្តពលកម្ម គុនដាវ បាល់ទះ កាយសម្ព័ន្ធ ជឺជីតស៊ូ កីឡាអេឡិចត្រូនិក ឃីកបុកស៊ី តេក្វាន់ដូ-WT ជិះសេះ ម៉ូតូទឹក ទ្រីយ៉ាត្លុង និងទាត់បាល់លើតុ។
នាឱកាសនេះដែរឯកឧត្តមឧបនាយករដ្ឋមន្រី្តបានមានប្រសាសន៍ផ្តាំផ្ញើរទៅដល់ ប្រតិភូ គ្រូបង្វឹក គ្រូជំនួយ កីឡាករ កីឡាការិនីទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវ ក្រមសីលធម៌ វិន័យ ទាំងក្នុងការប្រកួត ទាំងការស្នាក់នៅ ជាពិសេសត្រូវយកចិត្តទុកដាក់បញ្ហាសុវត្ថិភាព និងសុខភាពជាអាទិភាពចម្បង៕ រក្សាសិទ្ធដោយ៖សុទ្ធលី










