ភ្នំពេញ ថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២៥ – ក្នុងរដូវកម្សាន្តចុងឆ្នាំនេះ ក្រុមហ៊ុន Vietjet មានសេចក្តីសោមនស្សរីករាយក្នុងការធ្វើដំណើរកម្សាន្តរបស់លោកអ្នកកាន់តែមានផាសុកភាព និងភ្ជាប់ទំនាក់ទំនងដោយផ្តល់ជូន SkyFi eSIM ឥតគិតថ្លៃដល់អ្នកដំណើរអន្តរជាតិ រួមទាំងអ្នកដែលធ្វើដំណើរលើផ្លូវសៀមរាប-ហាណូយផងដែរ។ ការផ្តល់ជូនកាដូនាឱកាសនៃរដូវកម្សាន្តចុងឆ្នាំនេះ នឹងជួយបង្កើនភាពងាយស្រួល ភាពកក់ក្តៅ និងភាពងាយស្រួលដល់ការធ្វើដំណើរវិស្សមកាលរបស់អ្នក។
ចាប់ពីពេលនេះរហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ () អ្នកធ្វើដំណើរដែលកក់ជើងហោះហើរពីក្រុមហ៊ុន Vietjet ទៅកាន់ប្រទេសវៀតណាមអាចទទួលបាន SkyFi eSIM ដោយឥតគិតថ្លៃដែលផ្ទុកទិន្នន័យល្បឿនលឿនរហូតដល់ 500MB សម្រាប់ប្រើប្រាស់ក្នុងប្រទេស ដែលមានសុពលភាពរយៈពេល ៣១ ថ្ងៃគិតចាប់ពីថ្ងៃមកដល់ (*)។ គ្រាន់តែជ្រើសរើសជម្រើស eSIM ក្នុងអំឡុងពេលកក់សំបុត្រនៅលើគេហទំព័រwww.vietjetair.com ឬកម្មវិធីទូរស័ព្ទ “Vietjet Air” នឹងទទួលបាន eSIM ឥតគិតថ្លៃ ដែលនឹងត្រូវបានផ្ញើដោយផ្ទាល់ទៅកាន់អ៊ីមែលរបស់អ្នក ហើយអាចប្រើប្រាស់បានភ្លាមៗដោយគ្រាន់តែស្កេន។
ជាមួយ SkyFi អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជាអាចភ្ជាប់ទំនាក់ទំនង និងចែករំលែកបទពិសោធន៍នៃដំណើរកម្សាន្តបានកាន់តែងាយស្រួល ខណៈពេលដែលគេអាចធ្វើដំណើរទៅកម្សាន្តនៅតំបន់កម្សាន្តនៅទីក្រុងហាណូយ ដែលជារដ្ឋធានីដ៏សម្បូរបែបនៃវប្បធម៌ចម្រុះរបស់ប្រទេសវៀតណាម និងគោលដៅកម្សាន្តផ្សេងៗជាច្រើនទៀតនៅទូទាំងប្រទេសវៀតណាមក្នុងអំឡុងពេលបុណ្យចូលឆ្នាំ។
មិនថាអ្នកកំពុងជួបជុំគ្រួសារ ធ្វើដំណើរជាមួយមិត្តភក្តិ ឬផ្តល់រង្វាន់លើកទឹកចិត្តដល់ខ្លួនឯងដោយធ្វើដំណើរកម្សាន្តនានានោះទេ Vietjet សូមអញ្ជើញអ្នកឱ្យចូលរួម “អរគុណខ្លួនឯងជាមួយនឹងជើងហោះហើរក្នុងឱកាសពិធីបុណ្យនានា” ក៏ដូចជាឱកាសដើម្បីឈប់សម្រាក ភ្ជាប់ទំនាក់ទំនងឡើងវិញ និងអបអរសាទរចុងបញ្ចប់ភាពហត់នឿយនៃឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី។ សូមរីករាយជាមួយកងនាវាអាកាសចរដ៏ទំនើប និងសន្សំសំចៃប្រេងឥន្ធនៈរបស់ Vietjet អមដោយក្រុមការងារប្រកបដោយជំនាញវិជ្ជាជីវៈ និងជម្រើសម្ហូបអាហារវៀតណាមដ៏ឈ្ងុយឆ្ងាញ់ និងម្ហូបអាហារលំដាប់អន្តរជាតិ ដូចជា ហ្វឺ បាញ់មី និងសេវាកម្មផ្សេងៗជាច្រើនទៀតនៅលើយន្តហោះ។
ផ្លូវហោះហើរត្រង់សៀមរាប-ហាណូយរបស់ Vietjet ផ្តល់ជូនអ្នកដំណើរធ្វើដំណើរនៅក្នុងបណ្តាញហោះហើរយ៉ាងទូលំទូលាយរបស់ Vietjet បានយ៉ាងរលូន និងធ្វើដំណើរទៅកាន់តំបន់វប្បធម៌វៀតណាម ក៏ដូចជាតំបន់បេតិកភណ្ឌដ៏សម្បូរបែប និងបទពិសោធន៍នានានៅតំបន់កម្សាន្តចម្រុះរបស់អ្នកដំណើរទាំងអស់គ្នាដើម្បីរីករាយក្នុងរដូវកម្សាន្តចុងឆ្នាំនេះ។
() ការផ្តល់ជូននេះមានសុពលភាពរហូតដល់អស់ពីស្តុក (*) លក្ខខណ្ឌនានាត្រូវបានអនុវត្ត
#
អំពី ក្រុមហ៊ុន Vietjet
ក្រុមហ៊ុនអាកាសចរណ៍ជំនាន់ថ្មី Vietjet មិនត្រឹមតែបានធ្វើបដិវត្តន៍ឧស្សាហកម្មអាកាសចរណ៍នៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាក្រុមហ៊ុនអាកាសចរណ៍ត្រួសត្រាយផ្លូវទូទាំងតំបន់ និងជុំវិញពិភពលោកផងដែរ។ ដោយផ្តោតលើការគ្រប់គ្រងតម្លៃ ប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពនិងការអនុវត្ត ការប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយបំផុតចំពោះសកម្មភាពទាំងអស់ និងឈានមុខគេ ក្រុមហ៊ុន Vietjet ផ្តល់នូវឱកាសហោះហើរជាមួយនឹងការសន្សំសំចៃ និងតម្លៃសមរម្យ ព្រមទាំងសេវាកម្មចម្រុះដើម្បីបំពេញតម្រូវការរបស់អតិថិជន។ ក្រុមហ៊ុន Vietjet គឺជាសមាជិកពេញលេញនៃសមាគមដឹកជញ្ជូនផ្លូវអាកាសអន្តរជាតិ (IATA) ជាមួយនឹងវិញ្ញាបនបត្រត្រួតពិនិត្យសុវត្ថិភាពប្រតិបត្តិការរបស់ IATA (IOSA)។ ក្នុងនាមជាក្រុមហ៊ុនអាកាសចរណ៍ឯកជនធំជាងគេរបស់វៀតណាម ក្រុមហ៊ុនអាកាសចរណ៍នេះទទួលបានចំណាត់ថ្នាក់ខ្ពស់បំផុតសម្រាប់សុវត្ថិភាពជាមួយនឹងផ្កាយ ៧ ដោយគេហទំព័រសុវត្ថិភាព និងចំណាត់ថ្នាក់ផលិតផលតែមួយគត់របស់ពិភពលោក airlineratings.com និងបានចុះបញ្ជីជាក្រុមហ៊ុនអាកាសចរណ៍មួយក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតទាំង ៥០ របស់ពិភពលោកសម្រាប់ហិរញ្ញវត្ថុ និងប្រតិបត្តិការប្រកបដោយសុខភាពល្អដោយទស្សនាវដ្តី Airfinance Journal ជាច្រើនឆ្នាំជាប់ៗគ្នា។ ក្រុមហ៊ុនអាកាសចរណ៍នេះ ក៏ត្រូវបានគេដាក់ឈ្មោះថាជាក្រុមហ៊ុនដឹកជញ្ជូនតម្លៃទាបល្អបំផុតដោយស្ថាប័នល្បីៗដូចជា Skytrax, CAPA, Airline Ratings និងជាច្រើនទៀត។
ព័ត៌មានបន្ថែមនៅ www.vietjetair.com
ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយ៖
QED Agency
លោក មី សុវណ្ណ (Sovann)
អ៊ីមែល៖ media@qed.agency
លេខទំនាក់ទំនង៖ +855 88 6000 321
Vietjet Air
កញ្ញា កែវ ដួង (Amy)
អ៊ីមែល៖ kieuduong@vietjetair.com
លេខទំនាក់ទំនង៖ +84 932 775 066




