Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សហភាពអឺរ៉ុប អំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួម បន្ទាប់ពីការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃជាថ្មី

ភ្នំពេញ ៖ ស្ថាប័នទទួលបន្ទុកកិច្ចការបរទេសរបស់សហភាពអឺរ៉ុប (EEAS) បានចេញសេចក្ដីថ្លែងការណ៍ទាក់ទិននឹងជម្លោះដោយប្រដាប់អាវុធរវាងប្រទេសកម្ពុជា-ថៃ៖ «ការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធជាថ្មីរវាងកម្ពុជា-ថៃជាថ្មីនេះ គឺជាការកើនឡើងនូវអរិភាព។

សហភាពអឺរ៉ុបអំពាវនាវដល់ប្រទេសទាំងពីរឱ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត និងវិលត្រឡប់ទៅរកសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខានៅថ្ងៃទី២៦ ខែតុលា ក៏ដូចជាវិធានការកសាងទំនុកចិត្តដែលបានកំណត់នៅក្នុងនោះ។ សហភាពអឺរ៉ុបត្រៀមខ្លួនរួចជាស្រេច ដើម្បីគាំទ្រវិធានការនានាដែលភាគីទាំងពីរបានព្រមព្រៀងគ្នា ក្នុងគោលបំណងកាត់បន្ថយភាពតានតឹង រួមទាំងសកម្មភាពមនុស្សធម៌និងការបោសសំអាតមីនផងដែរ»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×