Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកគង់ វុទ្ធី បានចេញសេចក្តីបំភ្លឺព័ត៌មានទាក់ទងនឹងការផ្សាយជាសាធារណៈរបស់គណនីហ្វេសប៊ុក

ភ្នំពេញ ៖ លោកគង់ វុទ្ធី បានអះអាងថា លោកខុន បញ្ចសិទ្ធិ បាននិយាយរឿងប្រឌិតប្រាប់លោកផែង វណ្ណៈ ថាលោកជំពាក់លុយខ្លួនជាង៥០ម៉ឺនដុល្លារនោះគឺជារឿងមិនពិតនោះទេ។ លោកគង់ វុទ្ធី បានបន្តថា លោកខុន បញ្ចសិទ្ធិ មានគំនិតមិនល្អ បានលបលួចចូលក្នុងបន្ទប់ធ្វើការរបស់លោក ហើយលួចថតឯកសណ្ឋាននគរបាល (អាវ) ដែលមានពាក់ផ្កាយពីរ ហើយទៅអេឌីតដាក់ផ្កាយបី រួមយកអ្នកសារព័ត៌មានបង្ហោះផ្សាយចែកចាយបង្ខូចឈ្មោះលោក លើបណ្តាញសង្គម។ លោកខុន បញ្ចសិទ្ធិ ធ្លាប់ជាប់ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត ហើយត្រូវបានព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ខុន បញ្ចសិទ្ធិ ពី ឧកញ៉ា។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកគង់ វុទ្ធី បានចេញសេចក្តីបំភ្លឺព័ត៌មាននៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥យ៉ាងដូចកនេះថា ខ្ញុំបាទឈ្មោះ គង់ វុទ្ធី ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្ន ផ្ទះលេខ៩៤EoE1 សង្កាត់ច្រាំងចំរោះ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ទូរស័ព្ទៈ ០១២-៥៧៥-៦៥៧។

សូមជម្រាបមក ឈ្មោះ ខុន បញ្ចសិទ្ធិ ភេទប្រុស កើតឆ្នាំ១៩៩៧ ជនជាតិខ្មែរ មុខរបរ មេធាវី (ផ្អាកពីមុខងារជាបណ្តោះអាសន្ន) មានទីលំនៅបច្ចុប្បន្ន ផ្ទះ៩Eo ផ្លូវ២៨៨ ភូមិ៣ សង្កាត់បឹងកេងកង២ ខណ្ឌចំការមន រាជធានីភ្នំពេញ ទូរស័ព្ទៈ ០៩៦-៥២១-២២២២និងគណនីហ្វេសប៊ុកឈ្មោះ PVN News
គណនីហ្វេសប៊ុក និងហ្វេសប៊ុកផេក មួយចំនួនដែលបានផ្សាយ ឬចែករំលែកបន្ត សាធារណជន និងបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ សូមជ្រាប។
កម្មវត្ថុ សេចក្តីបំភ្លឺទាក់ទងនឹងការផ្សាយជាសាធារណៈរបស់ គណនីហ្វេសប៊ុកឈ្មោះ PVN News និង គណនីហ្វេសប៊ុក ព្រមទាំង ហ្វេសប៊ុកផេក មួយចំនួនដែលបានផ្សាយ ឬចែករំលែកបន្ត។

យោងៈ – ការផ្សាយជាសាធារណៈរបស់ គណនីហ្វេសប៊ុកឈ្មោះ PVN News កាលពីថ្ងៃទី៥ ខែធ្នូ ឆ្នាំ ២០២៥ និង ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥។
រូបភាព ចំនួន០១សន្លឹក របស់ឈ្មោះ ខុន បញ្ចសិទ្ធិ ជួបជាមួយអ្នកសារព័ត៌មាន (ព៌ណធម្មជាតិ) រូបភាព ឯកសណ្ឋាននគរបាល (អាវ) ពិតប្រាកដដែលឈ្មោះ ខុន បញ្ចសិទ្ធិ លួចថតយកទៅក (Edit) (ព៌ណធម្មជាតិ)
កិច្ចសន្យាទទួលស្គាល់បំណុល និងយល់ព្រមសងប្រាក់ រវាងឈ្មោះ ខុន បញ្ចសិទ្ធិ និងឈ្មោះ គង់ វុទ្ធី ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ (ថតចម្លង)
តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំបាទសូមជម្រាបជូន ម្ចាស់គណនីហ្វេសប៊ុក ហ្វេសប៊ុកផេក សាធារណជន និងបងប្អូនដែលប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកទាំងអស់ ជ្រាបថា៖ ខ្ញុំឈ្មោះ គង់ វុទ្ធី និងឈ្មោះ ខុន បញ្ចសិទ្ធិ ធ្លាប់បានសហការរកស៊ី លក់-ទិញអចលនទ្រព្យ និងដាក់កម្ចីចងការប្រាក់ ជាមួយគ្នាតាំងពីអំឡុងឆ្នាំ២០២៣មកម្ល៉េះ ដោយខ្ញុំជាអ្នករកអតិថិជនមកខ្ចីចងការប្រាក់ពីឈ្មោះ ខុន បញ្ចសិទ្ធិ ហើយខ្ញុំទទួលបានកម្រៃ(ទឹក)១០%នៃទំហំប្រាក់កម្ចីលើកដំបូង ប៉ុន្តែខ្ញុំត្រូវធានាចំពោះប្រាក់កម្ចីនោះទាំងស្រុង។ ការសហការគ្នាកន្លងមកមានភាពរលូនល្អ ប៉ុន្តែមួយរយៈចុងក្រោយនេះ មានកូនបំណុលខ្លះមិនបានបង់ការប្រាក់ ខ្លះទៀតទាក់ទងមិនបាន និងខ្លះទៀតគេចខ្លួនបាត់តែម្តងដោយសារគ្មានលទ្ធភាពសងប្រាក់កម្ចីត្រឡប់មកវិញ។

ដោយស្មារតីទទួលខុសត្រូវខ្ពស់ ខ្ញុំឈ្មោះ គង់ វុទ្ធី បានចេញមុខដោះស្រាយជាមួយម្ចាស់ប្រាក់ ឈ្មោះ ខុន បញ្ចសិទ្ធិ ដោយសុខចិត្តសងប្រាក់ទាំងនោះជំនួសកូនបំណុលសរុបចំនួនៈ USD $៥៣០,០០០ (ហាសិបបីម៉ឺន) ដុល្លារអាមេរិក ប្រាកដមែន។ ប៉ុន្តែនៅក្នុងអំឡុងឆ្នាំ២០២៤ ខ្ញុំបាទមិនអាចទាក់ទង ឈ្មោះ ខុន បញ្ចសិទ្ធិ បានឡើយ។ លុះក្រោយមកទើបដឹងថាឈ្មោះ ខុន បញ្ចសិទ្ធិ បានជាប់ពន្ធនាគារបាត់ទៅហើយ។ បន្ទាប់ពីឈ្មោះ ខុន បញ្ចសិទ្ធិ បានចេញពីពន្ធនាគារហើយ ទើបយើងខ្ញុំបានជួបជជែកគ្នាអំពីរឿងប្រាក់ដែលខ្ញុំធានាសងជំនួស កូនបំណុលទាំងអស់នោះឡើងវិញ។ ទីបំផុត ភាគីទាំងពីរបានធ្វើ កិច្ចសន្យាទទួលស្គាល់បំណុល និងយល់ព្រម សងប្រាក់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅសល់ប្រាក់ដើមតែ USD $១១៨,៦៤៣ (ដប់មួយម៉ឺនប្រាំបី ពាន់ប្រាំមួយរយសែសិបបី) ដុល្លារអាមេរិក ប៉ុណ្ណោះ ហើយភាគីទាំងពីរយល់ព្រមសង និងទទួលយកប្រាក់ចំនួន USD $៣,០០០ (បីពាន់) ដុល្លារអាមេរិក ក្នុង០១ខែ រហូតដល់គ្រប់ចំនួនទឹកប្រាក់ដែលនៅសល់ គិតចាប់ពី ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៥ ហើយភាគីទាំងពីរថែមទាំងបានផ្តិតមេដៃទទួលស្គាល់ ដោយមានមេធាវីរបស់ភាគីទាំង សងខាងប្រថាប់ត្រាដឹងឮទៀតផង (មានឯកសារភ្ជាប់មកជាមួយក្នុង យោងខាងលើ)។
ងាកមករឿងរូបថត០១សន្លឹកដែល ឈ្មោះ ខុន បញ្ចសិទ្ធិ បានលួចថតរូបខ្ញុំតាំងពីអំឡុងឆ្នាំ២០២២ ដោយ ខ្ញុំបាទមិនបានដឹងខ្លួន និងមិនបានអនុញ្ញាតឡើយ។ មិនតែប៉ុណ្ណោះ ឈ្មោះ ខុន បញ្ហាសិទ្ធិ ថែមទាំងបានយករូប ថត០១សន្លឹកនោះ ផ្ដល់ឱ្យទៅអ្នកសារព័ត៌ដើម្បីលាបព៌ណទៀតផង។ ទង្វើនេះគឺ ប៉ះពាល់ដល់សិទ្ធិខាងរូបភាព នៃបុគ្គល ដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣០២ ក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

មិនត្រឹមតែបានលួចថតរូបរបស់ខ្ញុំដោយគ្មានការអនុញ្ញាតហើយ ឈ្មោះ ខុន បញ្ចសិទ្ធិ បានយករូបថត ០១សន្លឹកនោះ ទៅធ្វើការកាត់ត ឬកែរូបភាពដើម (Edit) លើឯកសណ្ឋាននគរបាល (អាវ) ដែលព្យួរនៅក្បែរ (ORI កៅអីខ្ញុំអង្គុយនោះពី ឋានន្តរសក្តិ ឧត្តមសេនីយ៍ទោ (ផ្កាយពីរ) ទៅជា ឧត្តមសេនីយ៍ឯក (ផ្កាយប៊ី) ទាំងដែល រូបខ្ញុំពុំបានដឹងទាល់តែសោះ។ ម្យ៉ាងវិញទៀត ឯកសណ្ឋាននគរបាល (អាវ) ដែលមានក្នុងរូបថតនោះ គឺត្រូវ បានដាក់តាំងនៅក្នុងការិយាល័យផ្ទាល់ខ្លួនរបស់ខ្ញុំជាយូរឆ្នាំមកហើយ នៅពេលដែលខ្ញុំធ្វើជា អគ្គនាយក នៃ ក្រុមហ៊ុន លីប៊ីធី ហ្គោល មកម្ល៉េះ ស្របនឹងស្លាកឈ្មោះ និងតួនាទី ដែលដាក់តាំងនៅលើតុថា៖ គង់ វុទ្ធី អគ្គនាយក។ អគ្គនាយក គឺសំដៅទៅលើតួនាទីរបស់ខ្ញុំ នៅពេលដែលខ្ញុំមិនទាន់បានផ្ទេរ ក្រុមហ៊ុនខាងលើ ឱ្យទៅកូនជា អគ្គនាយកជំនួសវិញនៅឡើយ។ ដូច្នេះ ការបកស្រាយរបស់ជនអគតិមួយចំនួនលើបណ្តាញសង្គម គឺជាចេតនា ទុច្ចរិតសុទ្ធសាធ ក្នុងគោលបំណងលាបព៌ណ ធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូរដែលត្រូវបាន ការពារដោយច្បាប់។

ខ្ញុំសូមបញ្ជាក់ថាបន្ថែមថា ក្រុមហ៊ុនខាងលើគឺជា ក្រុមហ៊ុននាំចេញ នាំចូល មាស និងពេជ្រ លើសពីនោះ ខ្ញុំមានភរិយាជាម្ចាស់ហាងពេជ្រ ដែលមានឈ្មោះថា ហាង ពេជ្រ ពិសី មានទីតាំងនៅលើមហាវិថីព្រះនរោត្តម និងសាខា០១កន្លែងទៀតស្ថិតនៅក្នុងបុរីវិមានភ្នំពេញ។ ដោយឡែក លុយនៅលើតុដែលឃើញនៅក្នុងរូបថត០១ សន្លឹកនោះ គឺជាលុយដែលអតិថិជនបានទូទាត់ថ្លៃទិញពេជ្រពី ហាងពេជ្រភរិយាខ្ញុំប៉ុណ្ណោះ ដោយខ្ញុំជាប្តីត្រូវ ជួយមើលការខុសត្រូវ ពិនិត្យ និងរាប់លុយឱ្យបានគ្រប់ចំនួន រួចយកទៅផ្ញើនៅធនាគារ។
ដូច្នេះ ខ្ញុំបាទឈ្មោះ គង់ វុទ្ធី ស្នើទៅឈ្មោះ ខុន បញ្ចសិទ្ធិ បញ្ឈប់ជាបន្ទាន់នូវសកម្មភាពរំលោភបំពាន និងលាបព៌ណខុសពីការពិតមកលើរូបខ្ញុំ ដោយត្រូវងាកមកគោរព និងអនុវត្តតាមកាតព្វកិច្ចដែលមានចែងទាំង ប៉ុន្មានក្នុង កិច្ចសន្យាទទួលស្គាល់បំណុល និងយល់ព្រមសងប្រាក់ ចុះថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឱ្យមាន ប្រសិទ្ធភាព។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម គណនីហ្វេសប៊ុកឈ្មោះ PVN News គណនីហ្វេសប៊ុក និង ហ្វេសប៊ុកផេក មួយចំនួនដែលបានផ្សាយ ឬចែករំលែកបន្ត សាធារណជន និងបងប្អូនដែលប្រើប្រាស់បណ្តាញ សង្គមហ្វេសប៊ុកទាំងអស់ ជ្រាបជាព័ត៌មាន។

សូមរំលឹកថា ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យបញ្ចប់គោរមងារ ខុន បញ្ចសិទ្ធិ ពី ឧកញ៉ា នាថ្ងៃទី១០ ខែសីហា។ ការបញ្ចប់គោរមងារនេះ កើតឡើងបន្ទាប់ពី ខុន បញ្ចសិទ្ធិ បានបាញ់បោះសេរីនៅក្នុងក្លឹបកម្សាន្តមួយកន្លែង នៅខណ្ឌចំការមន រាជធានីភ្នំពេញ។

កាលពីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៤ លោក ខុន បញ្ចសិទ្ធិ ត្រូវបានអាវុធហត្ថខណ្ឌចំការមន ចុះ ឃាត់ខ្លួននៅក្លឹបកម្សាន្តCentral.X ពាក់ព័ន្ធនឹងសកម្មភាពបាញ់កាំភ្លើងសម្ញែងបង្កភាពភ័យខ្លាចដល់អ្នកដទៃ។ លោក ខុន បញ្ចសិទ្ធ និងបក្ខពួក រួមទាំងវត្ថុតាង(កាំភ្លើង២ដើម) ត្រូវបានកម្លាំងសមត្តកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនដល់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៤។នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤ ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឲ្យឃុំខ្លួនមេធាវីមានងារជាឧកញ៉ា ដាក់ ខុន បញ្ចសិទ្ធិ ក្នុងពន្ធនាគាររាជធានីភ្នំពេញ (PJ) ពីបទប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត។
ទោះយ៉ាងណា សព្វថ្ងៃនេះ លោក ខុន បញ្ចសិទ្ធិ កំពុងប្រកបរបររកស៊ីធ្វើមេឆ្នោតខុសច្បាប់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×