ខេត្តកំពង់ចាម: ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលេីសទម្ងន់កម្រិតកំណត់ នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ បានប្រជុំផ្សព្វផ្សាយការងារទប់ស្កាត់ ការដឹកជញ្ជូនលេីសទម្ងន់ ក្នុងភូមិសាស្ត្រខេត្ត ដោយមានការចូលរួមពី លោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម និងតំណាងមន្ទីរ អង្គភាពពាក់ព័ន្ធជាច្រើនទៀតនៅមន្ទីរសាធារណៈការខេត្តកំពង់ចាម។
លោក ផេន សុផល អភិបាលរងខេត្តកំពង់ចាម បានលេីកទឹកចិត្តមន្ត្រីអ្នកអនុវត្តច្បាប់ទាំងអស់ និងក្រុមអាជីវករដឹកជញ្ជូន សូមរួមគ្នាទប់ស្កាត់និងផ្សព្វផ្សាយបន្តនៅតាមមូលដ្ឋានពីបញ្ហា ការដឹកលេីសទម្ងន់ ដើម្បីថែទាំផ្លូវថ្នល់ អាចប្រើប្រាស់បានយូរអង្វែងទាំងផ្លូវខេត្តនិងផ្លូវជាតិ ដែលបម្រើឲ្យប្រយោជន៍សាធារណៈ។
ឯកឧត្ដម សេង ឈួន រដ្ឋលេខាធិការក្រសួងសាធារណការបានជម្រុញដល់គ្រប់មន្ត្រីស្ថានីយ៍ថ្មីទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់បំពេញការងារលេីការថ្លឹងយានយន្តហួសកម្រិតកំណត់ ដេីម្បីសម្រួលដល់ការប្រេីប្រាស់ផ្លូវបានយូអង្វែង ព្រោះកន្លងមកមន្ត្រីខ្លះបានអនុវត្តន៍ផ្ទុយពីគោលការណ៍នៃក្រសួងបានកំណត់។
ឯកឧត្ដម សេង ឈួន ក៏បានយកឱកាសនោះ អំពាវនាវដល់អ្នកពាក់ពន្ធ័ទាំងអស់ ជាពិសេសក្រុមអាជីវករដឹកជញ្ជូន ត្រូវបន្តអនុវត្តតាមច្បាប់លេីការដឹកជញ្ជូនទំនិញតាមដងផ្លូវ ត្រូវគោរពច្បាប់ដែលបានកំណត់ដោយក្រសួង សំដៅធ្វេីយ៉ាងណាកុំដឹកលេីសកម្រិតទម្ងន់ដល់ក្រសួងបានកំណត់។
គួររំលឹកថាឯកឧត្តមរដ្ឋមន្ត្រីក្រសួងសាធារណការធ្លាប់មានប្រសាសន៍ក្នុងពិធីបើកសម្ពោធកំពង់ផែទសចរណ៍មាត់ទន្លេក្រុងកំពង់ចាម ដោយបញ្ជាក់ថា ពេលណាកំពង់ផែនេះសាងសង់រួចវិស័យដឹកជញ្ជូនតាមផ្លូវទឹកគឺធានាបានតម្លៃថោកហើយនិងកាត់បន្ថយការដឹកជញ្ជូនតាមផ្លូវគោកបានមួយកំរិតធំ
ហើយមានតម្លៃថោកជាងផ្លូវគោកពីរទៅបីដង៕ រក្សាសិទ្ធដោយ៖ភ្នំប្រុសភ្នំស្រី








