Tuesday, December 9, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ណែនាំអភិបាលខេត្តជាប់ព្រំដែន លើការងារគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញសេចក្តីណែនាំជម្រាបមកឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនជាមួយប្រទេសថ កម្មវត្ថុ ស្តីពីការចាត់វិធានការការពារសុខសុវត្ថិភាពប្រជាពលរដ្ឋ អធិបតេយ្យជាតិនិងបូរណភាពទឹកដី។

ឯកឧត្តមអភិសន្តិបណ្ឌិត បានថ្លែងថា ចាប់ពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ កងទ័ពថៃបានបើកការបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជា ក្នុងគោលបំណងឈ្លានពានមកលើអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ដោយបាន ប្រើប្រាស់អាវុធធុនធ្ងន់ យន្តហោះចម្បាំង និងផ្សែងពុល ហើយបន្តអូសបន្លាយមកដល់ពេលបច្ចុប្បន្ន។ សកម្មភាពឈ្លានពានពីសំណាក់កងទ័ពថៃនេះបានបង្កឱ្យមានវិនាសកម្ម អ្នករបួសនិងអ្នកស្លាប់បាត់បង់ អាយុជីវិតទាំងកម្លាំងប្រដាប់អាវុធ និងជនស៊ីវិលស្លូតត្រង់ ព្រមទាំងបានបំផ្លាញផ្ទះសម្បែង ទីតាំងអាជីវកម្ម វត្តអារាម ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ទ្រព្យសម្បត្តិជាច្រើនទៀត និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅ ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ។

ដើម្បីគ្រប់គ្រងសភាពការណ៍តាមព្រំដែន និងឆ្លើយតបនឹងការឈ្លានពានពីសំណាក់កងទ័ពថៃ ព្រមទាំងធានាការពារនូវសុខសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ និងចូលរួមថែរក្សាការពារអធិបតេយ្យ និងបូរណភាពទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងមហាផ្ទៃសូមធ្វើការណែនាំដល់ ឯកឧត្តម លោកជំទាវ អភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជា-រ ជា-ថៃ អនុវត្តវិធានការចំនួនដូចខាងក្រោម៖

១. ត្រូវធ្វើការជម្លៀសប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្តាស្រុកជាប់ព្រំដែន ពិសេសតំបន់
ដែលមានហានិភ័យខ្ពស់ ឱ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេច ដោយរដ្ឋបាលខេត្តសាមីឱ្យបានឆាប់បំផុត ដោយត្រូវធានាឱ្យបាននូវសន្តិសុខ និងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ។
២. ត្រូវចាត់ចែង និងផ្ដល់ជូនជនភៀសសឹកនូវគ្រឿងឧបភោគបរិភោគ ថ្នាំសង្កូវ ទឹកស្អាត អគ្គិសនី រៀបចំជមកឬតង់ សម្ភារប្រើប្រាស់ប្រចាំថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀតឱ្យបានសមស្រប។
៣.អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិ និង សប្បុរសជននានា ឱ្យផ្ដល់ជំនួយជាស្បៀងអាហារ ថវិកា ថ្នាំសង្កូវ ជំនួយ និងសេវាសង្គម ចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកដែលកំពុងស្នាក់នៅជាបណ្តោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព។
៤. ត្រូវបែងចែកកម្លាំង និងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រង និងថែរក្សា ការពារសន្តិសុខ និងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាព ព្រមទាំងការពារផ្ទះសម្បែង និងទ្រព្យសម្បត្តិប្រជាពលរដ្ឋភៀសសឹកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ ជនខិលខូច។ ទន្ទឹមនេះ ត្រូវចាត់កម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋានធ្វើការយាម ល្បាត២៤/២៤ម៉ោង ដើម្បីចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបជនបង្កប់ឬជនល្មើស ដែលធ្វើសកម្មភាពស៊ើបការណ៍ និងផ្ដល់ព័ត៌មានសម្ងាត់ ឬទីតាំងរបស់យោធាកម្ពុជាទៅឱ្យ ខ្មាំងសត្រូវបរទេស។

៥. ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនូវរូបភាព ឬវីដេអូដែលបង្ហាញ អំពីការចល័តកម្លាំងប្រដាប់អាវុធ សព្វាវុធ និងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត។ ៦. ត្រូវរៀបចំឱ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទ រៀងរាល់ពេលព្រឹក(ម៉ោង៧) ពេលរសៀល(ម៉ោង១២) និងពេលល្ងាច(ម៉ោង១៨) អំពី សភាពការណ៍វិវត្តន៍នៅសមរភូមិមុខ ស្ថានភាពជនភៀសសឹក និងសភាពការណ៍ចាំបាច់
ផ្សេងទៀត។
៧. ត្រូវចាត់ឱ្យមានក្រុមការងារមួយទៀតទទួលកត់ត្រា និងចងក្រងភស្តុតាងនូវរាល់ការវាយ ប្រហារ និងការឈ្លានពានរបស់កងទ័ពថៃរួមមាន អ្នករងរបួស និងអ្នកស្លាប់បាត់បង់អាយុ ជីវិតជនស៊ីវិល ការខូចខាតទ្រព្យសម្បត្តិ ផ្ទះសម្បែង វត្តអារាម ប្រាសាទបុរាណ សាលារៀន មន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងទ្រព្យសម្បត្តិផ្សេងទៀត(សូមភ្ជាប់មកជាមួយនូវ រូបថត វីដេអូ ទីតាំងនិយាមកាជាក់លាក់ និងភស្តុតាងប្រសិនបើមាន)។

៨. ត្រូវហាមឃាត់ការបង្ហោះអាកាសយាន្តគ្មានមនុស្សបើក(ដូន)របស់ជនស៊ីវិល និងចាត់ វិធានការទប់ស្កាត់ និងបង្ក្រាបការបង្ហោះឱ្យបានទាន់ពេលវេលា រហូតដល់សភាពការណ៍ វិលមករកប្រក្រតីភាពវិញ។
៩. ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការណ៍ជូនប្រជាពលរដ្ឋ ច្រានចោលព័ត៌មានមិនពិត
ជាពិសេសត្រូវចាត់វិធានការឱ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈ ញុះញង់ បំបាក់ទឹកចិត្តកងយោធពលខេមរភូមិន្ទនិងកងកម្លាំងនគរបាលជាតិ បញ្ឆេះកំហឹងនិងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×