ភ្នំពេញ ៖ ក្រសួងការបរទេសអាមេរិក ចេញសេចក្តីប្រកាសជាផ្លូវការថា សហរដ្ឋអាមេរិក មានក្តីកង្វល់លើបញ្ហាជម្លោះ កម្ពុជា-ថៃ ដោយបានអំពាវនាវប្រទេសទាំងពីរបញ្ឈប់ទំនាស់ជាបន្ទាន់ ដើម្បីការការពារជនស៊ីវិល និងវិលត្រឡប់ទៅរកវិធានការកាត់បន្ថយភាពតានតឹង ដូចដែលបានគូសបញ្ជាក់នៅក្នុងកិច្ចព្រមព្រៀងសន្តិភាព នាថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដែលមានលោកប្រធានាធិបតី ដូណាល់ ត្រាំ និង នាយករដ្ឋមន្ត្រី ម៉ាឡេស៊ីលោក Anwar Ibrahim ជាសាក្សី៕ រក្សាសិទ្ធដោយ៖សុទ្ធលី




