Wednesday, December 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការពារជាតិ : គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែ គោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅជនស៊ីវិល

ភ្នំពេញ ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី 10 ធ្នូនេះបានមានប្រសាសន៍ថា «គោលដៅនៃការវាយការពារខ្លួនរបស់កម្ពុជា គឺផ្តោតលើតែ គោលដៅរបស់យោធាថៃតែប៉ុណ្ណោះ មិនមែនសំដៅលើគោលដៅជនស៊ីវិល និងទីកន្លែងស៊ីវិលនោះទេ»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លៃបន្តទៀតថា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវការគោរព និងអនុវត្តនូវរាល់កាតព្វកិច្ចទាំងឡាយនៅក្រោមច្បាប់អន្តរជាតិ ជាពិសេសច្បាប់មនុស្សធម៌អន្តរជាតិយ៉ាងម៉ឺងម៉ាត់ និងច្បាស់លាស់បំផុត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×