Wednesday, December 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជានិងវៀតណាម បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម ឡេ ហ័យជុង រដ្ឋមន្ត្រីក្រសួងការបរទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់សារសំខាន់លើចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា-វៀតណាម ដែលមានមូលដ្ឋានលើ “ភាពជាអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង”។ ចំណងមិត្តភាពនេះ បាននាំឲ្យសម្រេចបាននូវសមិទ្ធផលសំខាន់ៗ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងវិស័យសំខាន់ៗជាច្រើន ដែលផ្តល់ផលវិជ្ជមានដល់ប្រជាជនទាំងពីរ។

ជាលទ្ធផលប្រកបដោយផ្លែផ្កា ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំលើកទី២១ នៃគណៈកម្មការចម្រុះ កម្ពុជា-វៀតណាម ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕រក្សាសិទ្ធដោយ៖សុទ្ធលី

×