ភ្នំពេញ ៖ ឯកឧត្តមកែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១១ខែធ្នូនេះបានថ្លែងថា គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គសមក.) លើកនេះប្តឹងមេទាហានថៃពីររូប ទាំងមេភូមិភាគ ១ និង មេភូមិភាគ២ ដែលបានវាយប្រហារមកលើជនសុីវិលដោយមិនរើសគោលដៅ ដែលបានបំពានលើអនុសញ្ញាទីក្រុងហ្សឺណែវ គឺបាននិងកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មសង្រ្គាម និងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរដើម្បីបើកការសើុបអង្កេតដោយឯករាជ្យនិងទាមទារឲ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់ហើយបណ្តឹងទាំងនេះគឺជាឯកសារសម្រាប់យន្តការសិទ្ធិមនុស្សយកមកពិភាក្សាក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ។
សេចក្តីថ្លែងការណ៍របស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា
«ការវាយប្រហាររបស់យោធាថៃមកលើប្រទេសកម្ពុជាដោយមិនរើសគោលដៅ (អនុសញ្ញាទីក្រុងហ្សឺណែវ៖ ការការពារជនស៊ីវិលពីការវាយប្រហារ) គឺជាឧក្រិដ្ឋកម្មសង្គ្រាមនិងការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ»។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា (គ.ស.ម.ក.) មានការព្រួយបារម្ភយ៉ាងខ្លាំង និងធ្វើការថ្កោលទោស យ៉ាងដាច់អហង្ការចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់យោធាថៃ ក្រោមការដឹកនាំរបស់ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ ដោយបើ ប្រាស់អាវុធគ្រប់ប្រភេទ រួមទាំងផ្សែងពុល មកលើទីតាំងភូមិសាស្ត្រ ដែលមានប្រជាជនស៊ីវិលរស់នៅខេត្ត បន្ទាយមានជ័យ ពោធិ៍សាត់ ឧត្តរមានជ័យ បាត់ដំបង និងព្រះវិហារ ព្រមទាំងការបំផ្លិចបំផ្លាញ ប្រាសាទបុរាណ ដែលជាបេតិកភណ្ឌជាតិនិងពិភពលោក។ គិតត្រឹមព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ ជនស៊ី វិលស្លាប់ចំនួន ១០ នាក់ របួស ៥០ នាក់ និងមានជនភៀសសឹកប្រមាណជិត ២០០ ០០០ នាក់។
ទង្វើអមនុស្ស និងយង់ឃ្នងទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់សិទ្ធិមនុស្ស និងច្បាប់ មនុស្សធម៌អន្តរជាតិ ព្រមទាំងជាបទល្មើសឧក្រិដ្ឋកម្មសង្គ្រាម ផងដែរ។ សូមគូសបញ្ជាក់ថា យោងតាមអនុ សញ្ញាទីក្រុងហ្សឺណែវឆ្នាំ១៩៤៩ ការវាយប្រហារ ឬគោលដៅនៃការវាយប្រហារចំពោះទីតាំងជនស៊ីវិល គឺត្រូវ ហាមឃាត់ជាដាច់ខាត ហើយការប្រើប្រាស់ផ្សែងពុល គឺជាការរំលោភបំពានអនុសញ្ញាស្តីពីអាវុធគីមី ដែល ប្រទេសថៃជាភាគី។
គ.ស.ម.ក. នឹងដាក់ញត្តិបន្ទាន់បន្ថែមទៀត លើករណីអំពើព្រៃផ្សៃនិងយង់ឃ្នងរបស់យោធាថ លោក Weerayuth Raksil មេបញ្ជាការភូមិភាគ២ថៃ និងលោក Worayos Luangsuwan មេបញ្ជាការ ភូមិភាគ១ថ ប្ដឹងទៅឧត្ដមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស នៅទីក្រុងហ្សឺណែវ និង ភាគីពាក់ព័ន្ធដទៃទៀត ឱ្យបើកការស៊ើបអង្កេតដោយឯករាជ្យ ចាត់វិធានការជាបន្ទាន់និងម៉ឺងមាត់ ព្រមទាំង ទាមទារឱ្យមានការទទួលខុសត្រូវចំពោះមុខច្បាប់។ ញត្តិទាំងនេះ គឺជាឯកសារយោងដ៏សំខាន់សម្រាប់ការពិភាក្សា ក្នុងកិច្ចប្រជុំនៃយន្តការសិទ្ធិមនុស្សនានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ និងយន្តការតាម
សន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិ អំពីករណីរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរពីភាគីថៃមកលើប្រទេសកម្ពុជា។
គួររម្លឹកឡើងវិញថា យោធាថៃបានបើកការបាញ់ប្រហារជាច្រើនលើកច្រើនសាមកលើកងកម្លាំងរបស់
ប្រទេសកម្ពុជា ដោយប្រើអាវុធគ្រប់ធន់ រួមទាំងយន្តហោះចម្បាំង F-16 និងផ្សែងពុល ដែលជាការ រំលោភបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និងច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសកិច្ចព្រមព្រៀង បទឈប់បាញ់ និងសេចក្តីថ្លែងការរួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលទើបតែចុះហត្ថលេខា នៅទីក្រុងគូឡាឡាំពួ នៅចំពោះមុខ ប្រធាធិបតីសហរដ្ឋអាមេរិក Donald J. Trump និង នាយករដ្ឋមន្តី ម៉ាឡេស៊ី Anwar Ibrahim។
គ.ស.ម.ក. ទទូចស្នើសុំដល់សហគមន៍អន្តរជាតិ និងតំបន់ដាក់សម្ពាធលើប្រទេសថៃ ឱ្យបញ្ឈប់សកម្មភាព បំពានច្បាប់ទាំងនេះជាបន្ទាន់ និងថ្កោលទោស លោក Weerayuth, Raksil មេបញ្ជាការភូមិភាគ២ថ និងលោក Worayos Luangsuwan មេបញ្ជាការភូមិភាគ១ថៃ ព្រមទាំងបុគ្គលពាក់ព័ន្ធទាំងអស់ ឱ្យទទួល ខុសត្រូវទាំងស្រុង ស្របតាមច្បាប់អន្តរជាតិចំពោះផលប៉ះពាល់ទាំងឡាយ ដែលបង្កឡើងដោយការ ឈ្លានពានរបស់ប្រទេសថៃ។
កម្ពុជានៅតែប្រកាន់ខ្ជាប់ ក្នុងការគោរព និងការអនុវត្តយ៉ាងពេញលេញនូវបទឈប់បាញ់ កិច្ចព្រម ព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងកិច្ចព្រមព្រៀងទាំងឡាយដែលទាំងពីរភាគីបានសម្រេចពីមុនមក ព្រម
ទាំងគោលការណ៍ដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ និងសន្ធិសញ្ញាអន្តរជាតិ។
គ.ស.ម.ក. នឹងបន្តតាមដាន កត់ត្រា និងរាយការណ៍យ៉ាងពេញលេញពីអំពើរំលោភសិទ្ធិមនុស្សទាំងនេះ និងឈរជាមួយប្រជាពលរដ្ឋកម្ពុជាទាំងអស់ ដែលបានរងគ្រោះដោយអំពើឧក្រិដ្ឋយោធារបស់យោធាថៃ៕ រក្សាសិទ្ធដោយ៖សុទ្ធលី










