Friday, December 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»

ភ្នំពេញ ៖ ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីតំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក ស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ «ទាមទារឱ្យកងកម្លាំងប្រដាប់អាវុធថ
បញ្ឈប់ជាបន្ទាន់នូវការឈ្លានពានប្រដាប់អាវុធដោយខុសច្បាប់មកលើកម្ពុជា»។

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្ដម កែវ ឈា តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក បានផ្ញើលិខិតជូនឯកឧត្តម Samuel Łbogar តំណាង អចិន្ត្រៃយ៍នៃសាធារណរដ្ឋស្លូវេនីប្រចាំអង្គការសហប្រជាជាតិ និងជាប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ (UNSC) ដោយស្នើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យយកចិត្តទុកដាក់ និង ចាត់ការជាបន្ទាន់ និងម៉ឺងម៉ាត់បំផុត ចំពោះសកម្មភាពឈ្លានពានប្រដាប់អាវុធ ដោយគ្មានការញុះញង់ជាមុន គ្មានហេតុផល និងខុសច្បាប់ ដែលកំពុងបន្តប្រព្រឹត្តទៅកាន់តែខ្លាំងឡើងពីសំណាក់កម្លាំងយោធាថ ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក។

តំណាងអចិន្ត្រៃយ៍កម្ពុជាបានជម្រាបជូនប្រធាន UNSC ថា «នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ វេលា ម៉ោង ១៤:១៥នាទី កងកម្លាំងយោធាថៃ បានបើកការបាញ់ប្រហារមកលើទីតាំងកម្ពុជាដោយអាវុធធុនធ្ងន់ បន្តរហូតដល់ម៉ោង ១៤:៣២។ នៅយប់ថ្ងៃដដែល ចាប់ពីម៉ោង ២០:០២នាទី ដល់ម៉ោង ២០:៥០នាទី យោធាថៃបានបាញ់កាំភ្លើងត្បាល់មកលើទីតាំងជាច្រើនកន្លែងក្នុងដែនអធិបតេយ្យរបស់កម្ពុជា។ នៅថ្ងៃ ទី៨ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ០៥:០៤នាទីព្រឹក យោធាថៃបានបង្កើនការវាយលុក ដោយបើ កាំភ្លើងត្បាល់ រថក្រោះ កាំភ្លើងធុនធ្ងន់ យន្តហោះគ្មានមនុស្សបើក យន្តហោះចម្បាំង និងបាញ់ផ្សែងពុល មកលើតំបន់ជាច្រើនតាមព្រំដែនក្នុងខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យ។… ការវាយប្រហារដោយប្រើប្រាស់ យន្តហោះចម្បាំងរបស់ប្រទេសថៃបានប្រព្រឹត្តទៅយ៉ាងឃោរឃៅ គ្មានរើសមុខ ដោយមិនខ្វល់ខ្វាយពី អាយុជីវិតប្រជាជនស៊ីវិលស្លូតត្រង់ និង គ្មានការគោរពទាល់តែសោះដល់បទដ្ឋានមនុស្សធម៌អន្តរជាតិ។»

ឯកឧត្តម កែវ ឈា បានបន្ថែមថា មកដល់ពេលនេះ «យោធាថៃបានពង្រីកការវាយប្រហាររបស់ ខ្លួនទៅកាន់តំបន់ដែលមានប្រជាជនស៊ីវិលរស់នៅ និងមិនមែនជាទីតាំងសមរភូមិ នៅក្នុងខេត្តបន្ទាយមានជ័យ ដោយរំលោភលើកិច្ចព្រមព្រៀងទ្វេភាគី និងលក្ខខណ្ឌដែលមានចែងក្នុងកិច្ចព្រមព្រៀងសន្តិភាពទីក្រុង: គូឡាឡាំពួ ដើម្បីដោះស្រាយវិវាទព្រំដែន និងការងារខណ្ឌសីមាព្រំដែនដោយសន្តិវិធី យោងតាមច្បាប់អន្តរជាតិ។
ដោយចៀសវាងការគំរាមប្រើប្រាស់កម្លាំង ឬការប្រើប្រាស់កម្លាំង។… យោធាថៃ បានបន្តពង្រីកការប្រហាររបស់ខ្លួនទៅតំបន់មិនមែនជាសមរភូមិ និងជាលំនៅដ្ឋានរបស់ប្រជាជនស៊ីវិល ក្នុងខេត្តចំនួនពីរ ផ្សេងទៀតរបស់កម្ពុជា គឺខេត្តពោធិ៍សាត់ និងខេត្តបាត់ដំបង…បណ្តាលឱ្យមានការបាត់បង់ជីវិត និងរបួស ជាច្រើននាក់ រួមទាំងជនស៊ីវិលស្លូតត្រង់ ការបំផ្លិចបំផ្លាញផ្ទះសម្បែងប្រជាជន ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ និងប្រាង្គប្រាសាទបេតិកភណ្ឌជាតិ រួមទាំងប្រាសាទព្រះវិហារផងដែរ។ ការផ្តោតគោលដៅវាយប្រហារលើ តំបន់ស៊ីវិលដោយចេតនា ដោយឥតរើសមុខ ពីសំណាក់កម្លាំងយោធាថៃ គឺជាការរំលោភបំពានយ៉ាង ធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសចំពោះកាតព្វកិច្ចរបស់ខ្លួន ក្នុងការបែងចែកឱ្យច្បាស់រវាង គោលដៅស៊ីវិល និងគោលដៅយោធា ព្រមទាំងការហាមឃាត់មិនឱ្យមានការវាយប្រហារលើជនស៊ីវិល។»

តំណាងអចិន្ត្រៃយ៍កម្ពុជាបានគូសបញ្ជាក់ថា ទោះជាត្រូវរងការរំលោភបំពានដ៏ធ្ងន់ធ្ងរ និងការ វាយប្រហារជាបន្តបន្ទាប់ ដែលបានធ្វើឱ្យកម្ពុជាធ្លាក់ក្នុងស្ថានភាពផុយស្រួយ និងគ្រោះថ្នាក់កាន់តែធ្ងន់ធ្ងរ «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះកាតព្វកិច្ចរបស់ខ្លួន តាមសេចក្ដីចែងនៃធម្មនុញ្ញអង្គការសហ ប្រជាជាតិ ក្នុងមាត្រា ២(៣) ស្តីពីការដោះស្រាយវិវាទដោយសន្តិវិធី និងមាត្រា ២(៤) ស្ដីពីការហាមបើ កម្លាំង… កម្ពុជាមិនចង់ឱ្យត្រូវបង្ខំចិត្តធ្វើការឆ្លើយតបតាមវិធីណាមួយផ្សេងក្រៅពីផ្លូវការទូត និងការ សន្ទនាគ្នានោះឡើយ ដើម្បីការពារជីវិតប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួន… កងកម្លាំងកម្ពុជា បានអត់ធ្មត់ជាអតិបរិមា និងមិនបានធ្វើការឆ្លើយតបរយៈពេល ២៤ម៉ោង។… ទោះជាយ៉ាងនេះក្ដី កម្ពុជា រក្សាសិទ្ធិការពារខ្លួន ដោយផ្អែកលើមាត្រា ៥១ នៃធម្មនុញ្ញអង្គការសហប្រជាជាតិ។»

ទាក់ទងនឹងយន្តការ ក៏ដូចជាកិច្ចព្រមព្រៀងមានស្រាប់ ដែលថៃ និងកម្ពុជាសុទ្ធតែជារដ្ឋភាគី រួមទាំងគោលការណ៍ច្បាប់អន្តរជាតិស្តីពីការមិនកែប្រែព្រំដែន ដែលបន្សល់ទុកពីសម័យអាណានិគម (uti juris possidetis)» ឯកឧត្ដម កែវ ឈា បានគូសបញ្ជាក់ថា «សកម្មភាពរបស់ថៃ គឺជាការរំលោភ យ៉ាងពិតប្រាកដ ម្តងហើយម្ដងទៀតលើកិច្ចព្រមព្រៀងឈប់បាញ់ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ និង កិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ ដែលចុះហត្ថលេខា នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ភាគីថ បានប្រកាសផ្អាកអនុវត្តជាឯកតោភាគី និងបានបំផ្លាញស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួ តាមរយៈការបើកប្រតិបត្តិការយោធាឆ្លងព្រំដែន ដោយផ្អែកលើផែនទីដែលគូសជាឯកតោភាគី ដែល ផ្ទុយពីផែនទីមានការទទួលស្គាល់ដោយភាគីទាំងពីរ គឺផែនទីមានមាត្រដ្ឋាន ១/២០០.០០០ ដែលជា លទ្ធផលនៃការងាររបស់គណៈកម្មការចំរុះខណ្ឌសីមាព្រំដែនរវាងឥណ្ឌូចិន និងសៀម តាមអនុសញ្ញាឆ្នាំ ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧ រវាងបារាំង និងសៀម ដែលទទួលស្គាល់ដោយតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងត្រូវបានបញ្ជាក់ឡើងវិញដោយកម្ពុជា និងថៃ នៅក្នុងអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី ការវាស់វែង និងខណ្ឌសីមាព្រំដែនគោក ចុះថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០០ (MOU 2000)… ។ អនុស្សរណៈនៃការយោគយល់គ្នានេះត្រូវបានភាគីថៃយកទៅចុះបញ្ជីនៅអង្គការសហប្រជាជាតិកាលពី
ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១១ និងត្រូវបានផ្សព្វផ្សាយនៅក្នុងបញ្ជីសន្ធិសញ្ញារបស់អង្គការសហប្រជាជាតិ។ ដោយមើលឃើញថា យោធាថៃនៅតែបន្តរំលោភបំពានយ៉ាងគឃ្លីនដល់វឌ្ឍនភាពដ៏ធំធេង ដែល សម្រេចបានតាមរយៈការចរចាទ្វេភាគី និងការសម្របសម្រួលពីមិត្តអន្តរជាតិ ព្រមទាំងស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងនៅសមរភូមិជាក់ស្ដែង ក៏ដូចជាការមើលឃើញពីភាពចាំបាច់ជាបន្ទាន់ក្នុងការទប់ស្កាត់កុំឲ្យស្ថានការណ៍នេះកាន់តែអាក្រក់ថែមទៀត ដោយផ្អែកលើមាត្រា ៣៤ និង ៣៥(១) នៃធម្មនុញ្ញអង្គការ សហប្រជាជាតិ និងដោយគោរពលើសិទ្ធិអំណាចរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ក្រោម មាត្រា ៩៩, តំណាងអចិន្ត្រៃយ៍របស់កម្ពុជាបានស្នើឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ (UNSC) ចាត់វិធានការដូចខាងក្រោម៖
១. «ថ្កោលទោសយ៉ាងដាច់អហង្ការចំពោះការឈ្លានពានដោយកម្លាំងយោធាថៃដោយគ្មានការ
ញុះញង់ជាមុន ប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជា ដែលជាការរំលោភលើមាត្រា ២(៤) ន ធម្មនុញ្ញ អង្គការសហប្រជាជាតិ និងគោលការណ៍ជាមូលដ្ឋាននៃច្បាប់អន្តរជាតិ។»
២. «ទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវការវាយប្រហារដោយយោធាថ រួមទាំងការបាញ់ផ្លោងដោយ កាំភ្លើងធំ និងប្រតិបត្តិការយន្តហោះចម្បាំង ដែលរំលោភអធិបតេយ្យ និងបូរណភាពទឹកដី របស់កម្ពុជា។»

៣. «ទាមទារឱ្យយោធាថៃបញ្ឈប់ជាបន្ទាន់នូវការឈ្លានពានដោយខុសច្បាប់លើកម្ពុជា បញ្ឈប់ការ ប៉ុនប៉ងវាយលុក ឬរំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា តាមរយៈការបើ ប្រាស់ផែនទីដែលគូសដោយឯកតោភាគី ហើយត្រូវគោរពយ៉ាងពេញលេញនូវខ្សែបន្ទាត់ព្រំដែន ដែលទទួលស្គាល់ដោយអន្តរជាតិ និងលិខិតូបករណ៍នានាដែលមានកាតព្វកិច្ចផ្លូវច្បាប់។»
៤. «ទាមទារឱ្យភាគីថៃបញ្ឈប់រាល់ការរំលោភច្បាប់មនុស្សធម៌អន្តរជាតិ រួមទាំងការវាយប្រហារ លើតំបន់ស៊ីវិល និងគោលដៅស៊ីវិល ហើយត្រូវគោរពយ៉ាងពេញលេញនូវគោលការណ៍មនុស្ស ជាតិ ការញែកឱ្យដាច់ពីគ្នាលើគោលដៅវាយប្រហារ និងភាពសមាមាត្រគ្នា ព្រមទាំងគោរព
យ៉ាងពេញលេញលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជា។»
៥. «បញ្ជូនបេសកកម្មស្វែងរកការពិតជាឯករាជ្យរបស់អង្គការសហប្រជាជាតិ ដើម្បីបញ្ជាក់ពីការ ពិតនៅទីតាំងជាក់ស្ដែង ស៊ើបអង្កេតលើការរំលោភច្បាប់អន្តរជាតិពីសំណាក់ប្រទេសថៃ និង កំណត់ការទទួលខុសត្រូវរបស់ថៃ ចំពោះការស្លាប់ និងរងរបួសរបស់ជនស៊ីវិល និងការបំផ្លិច បំផ្លាញទ្រព្យសម្បត្តិ។»

បន្ទាប់ពីបានអំពាវនាវជាបន្ទាន់ដល់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិឱ្យចាត់វិធានការ យ៉ាងម៉ឺងម៉ាត់ ឯកឧត្ដម កែវ ឈា បានបញ្ជាក់ជាថ្មីថា «កម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការ សន្ទនាដោយសន្តិវិធី វិធីសាស្ត្រការទូត និងការគោរពច្បាប់អន្តរជាតិ… និងការអនុវត្តកិច្ចព្រមព្រៀង ឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាឡាំពួឱ្យបានពេញលេញ។ ទោះជាយ៉ាងនេះក្ដី កម្ពុជា មិនអាច ហើយក៏មិនគួរបន្តការអត់ធ្មត់ដោយគ្មានពេលកំណត់ឡើយ ចំពោះការឈ្លានពាន ឥតឈប់ឈរ ដោយខុសច្បាប់។»៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×