Friday, December 12, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កម្ពុជាធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃ មកលើបូរណភាពទឹកដីកម្ពុជា ក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការអន្តររដ្ឋាភិបាល ដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបី នៅទីក្រុងញ៉ូដេលី

សាធារណរដ្ឋឥណ្ឌា ៖ គណៈប្រតិភូកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជាក្នុងកិច្ចប្រជុំលើកទី២០ នៃគណៈកម្មការអន្តររដ្ឋាភិបាលដើម្បីការការពារបេតិកភណ្ឌវប្បធម៌អរូបីនៅទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។

កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ស៊ីយ៉ុន សុភារិទ្ធ អនុរដ្ឋលេខាធិការ នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាប្រធានគណៈប្រតិភូកម្ពុជាបានធ្វើសេចក្តីថ្លែងការណ៍អំពីការឈ្លានពានរបស់ថៃមកលើបូរណភាពទឹកដីកម្ពុជា ក្នុងសម័យប្រជុំលើកទី២០ នៃគណៈកម្មាការអន្តររដ្ឋាភិបាលដើម្បីការពារបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការយូណេស្កូ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែធ្នូ ឆ្នាំ២០២៥នៅបន្ទាយក្រហម (Red Fort) ទីក្រុងញ៉ូដេលី សាធារណរដ្ឋឥណ្ឌា។ នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីរដ្ឋភាគីចំនួន ១៥0 ប្រទេស និងអ្នកចូលរួមចំនួន១២៩០រូប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×