ភ្នំពេញ ៖ ក្រសួងអឺរ៉ុប និងការបរទេសបារាំង ថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ បានចេញសេចក្តីថ្លែងការណស្តីពីកម្ពុជា/ថៃ ការកើនឡើងនៃការប្រឈមមុខដាក់គ្នា។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា នាថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ២០២៥ ។
ប្រទេសបារាំងសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃការប្រឈមមុខដាក់គ្នារវាងប្រទេសថៃ និងប្រទេសកម្ពុជា។ ប្រទេសបារាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសម៉ាឡេស៊ីដែលជាប្រធានអាស៊ាន ក្នុងការជំរុញឲ្យមានការបន្តកិច្ចសន្ទនាដោយសន្តិវិធីរវាងប្រទេសទាំងពីរ។
ប្រទេសបារាំងគាំទ្រការអំពាវនាវរបស់នាយករដ្ឋមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីម ក្នុងការបង្កើតឱ្យមានបទឈប់បាញ់ភ្លាមៗ ហើយជំរុញភាគីទាំងពីរឱ្យបញ្ឈប់ការប្រយុទ្ធភ្លាមៗ និងត្រឡប់ទៅរកការសន្ទនាវិញ ស្របតាមបទប្បញ្ញត្តិនៃសេចក្តីថ្លែងការណ៍សន្តិភាពទីក្រុងគូឡាឡាំពួរ ដើម្បីឈានទៅរកការដោះស្រាយជម្លោះរវាងប្រទេសទាំងពីរដោយសន្តិវិធី៕ រក្សាសិទ្ធដោយ៖សុទ្ធលី



