Thursday, March 19, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការពារជាតិ៖យោធាថៃបានប្រើយន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប

ភ្នំពេញ ៖ យោងតាមការបង្ហោះផ្សាយនៅក្នុងបណ្តាញសង្គមរបស់ក្រសួងការពារជាតិបានបញ្ជាក់ពីស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ ថា៖

-ម៉ោង១០:០៨នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។
-ម៉ោង១០:១១នាទី យោធាថៃបានប្រើប្រាស់ យន្តហោះ F-16 ទម្លាក់ ១គ្រាប់ នៅភូមិសាស្ត្រស្ពានអូជីក នៃព្រំប្រទល់ ស្រុកស្រីស្នំ ខេត្តសៀមរាប។

ក្រសួងការពារជាតិសូមជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃបានបន្តធ្វើសកម្មភាពវាយប្រហារមកលើកម្ពុជា នៅយោធភូមិភាគទី៤ បានចូលជ្រៅក្នុងដែនអធិបតេយ្យភាពកម្ពុជា ក្នុងភូមិសាស្រ្ត ព្រំប្រទល់ស្រុកស្រីស្នំ ខេត្តសៀមរាប នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង១០៖០០នាទីព្រឹក យោធាថៃបានពង្រីកសមរភូមិបើកការបាញ់ប្រហារយ៉ាងកំរោល ដោយប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចំនួន២គ្រាប់ ក្បែរជំរុំជនភៀសសឹក ក្នុងភូមិសាស្រ្ត ស្រុកស្រីស្នំ ខេត្តសៀមរាប៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×