Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះករុណា​ ព្រះមហាក្សត្រ​៖ «សកលលោក​រីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​សម្ភារៈ​ ប៉ុន្តែ​ផ្នែក​សីលធម៌ និង​គុណធម៌​សង្គម​ធ្លាក់ចុះ….»

ភ្នំពេញ ៖ ថ្លែង​ព្រះរាជ​សុន្ទរកថា​ក្នុងវេទិកា​អរិយធម៌​អាស៊ី​លើក​ទី​១ នៅ​ទីក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី​១៥ ឧសភា​ ឆ្នាំ​២០១៩កន្លងទៅ​ ព្រះ​ករុណា​ ព្រះ​បាទសម្ដេចព្រះ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ​ នៃ​ព្រះ​រាជាណាចក្រកម្ពុជា​ បានមាន​ព្រះរាជបន្ទូល​ថា​៖«[…​បច្ចុប្បន្ននេះ​សាកលលោក​យើង កំពុងស្ថិត​នៅក្នុង​ដំណាក់កាល​នៃ​ការរីកចម្រើន​និង​ជឿនលឿន ដោយមាន​ជំនាញ​ខាង​វិទ្យាសាស្ត្រ និង​សម្ភារៈ ដែល​មិន​ធ្លាប់មាន​ពីមុនមក​។ ប៉ុន្តែ​ទន្ទឹមនឹង​ការរីកចម្រើន​ខាងលើនេះ សីលធម៌ និង​អភិសមាចារ (​មារយា​ទ​ដ៏​ល្អត្រឹមត្រូវ​​) ក្នុង​ជីវភាព​សង្គម ក៏មាន​ការស្រុតចុះ​គួរ​ឲ្យ​ព្រួយបារម្ភ​ណាស់ដែរ​។ ភាពអន់ថយ​នៃ​សីលធម៌ និង​គុណធម៌​សង្គម នាំ​ឲ្យ​មានការ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេចក្តីថ្លៃថ្នូរ និង​និរន្តរភាព​នៃ​វប្បធម៌ និង​ចីរភាព​របស់​សង្គមមនុស្ស​ទៅ​អនាគត….]​»​៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×