Monday, December 15, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋបាលរាជធានីភ្នំពេញទទួលបានថវិកាជិត៩ម៉ឺនដុល្លារ,ប្រាក់ខ្មែរជាង៥៣៧លានរៀលនិងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារជាច្រេីនមុខ ពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនទៅវីរៈកងទ័ពជួរមុខ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញទទួលបានថវិកាជិត៩ម៉ឺនដុល្លារ,ប្រាក់ខ្មែរជាង៥៣៧លានរៀលនិងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ជាច្រេីនមុខ ពីសប្បុរសជន ដើម្បីត្រៀមរៀបចំបែងចែក ជូនទៅវីរៈកងទ័ពជួរមុខកម្ពុជា និងបងប្អូនប្រជាពលរដ្ឋជាជនភៀសសឹក នៅតាមមណ្ឌលសុវត្ថិភាពនានា ដែលនេះពិតជាបានបញ្ជាក់ពីខឿនការពាជាតិប្រជាជន ក្រោមការដឹកនាំរបស់សម្ដេចតេជោធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដោយក្រោយពីផ្ទុះសង្គ្រាមជាថ្មីពីក្រុមទាហានថៃឈ្លានពានចូលបូរណៈភាពទឹកដីកម្ពុជា។

នៅថ្ងៃទី១៥ធ្នូនេះ សប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ បាននិងកំពុងបន្តទទួលអំណោយពីសប្បុរសជន នៅសាលារាជធានីភ្នំពេញ ក្រោមការអញ្ជើញទទួលដោយ ឯកឧត្ដមសុខ ពេញវុធនិងឯកឧត្ដមពេញ ធារម្យ និងឯកឧត្ដមហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលមានដូចជា៖ រដ្ឋបាលខណ្ឌដង្កោ, រដ្ឋបាលខណ្ឌដូនពេញ,រដ្ឋបាលខណ្ឌទួលគោក ,រដ្ឋបាលខណ្ឌបឹងកេងកង, រដ្ឋបាលខណ្ឌចំការមន, គណកម្មការផ្សារទួលគោក, គណកម្មការផ្សារសាមគ្គី គណៈកម្មការផ្សារអូឡាំពិក ,គណកម្មការផ្សារបន្លែរច្បារអំពៅ,គណកម្មការផ្សារបឹងកេងកង,ក្រុមហ៊ុនឯកជននិងសប្បុរជន ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ ឯកឧត្ដមសុខ ពេញវុធបានថ្លែងនូវការអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់
ដែលបានចូលរួម ចែករំលែកនូវ ធនធានទៅតាមលទ្ធលភាពរៀងៗខ្លួន ដើម្បីឧបត្ថម្ភដល់វីរៈកងទ័ពជួរមុខ និងក្រុមគ្រួសារពលរដ្ឋជាជនភៀសសឹកដែលបាននឹងកំពុង ចាកចេញ ពីផ្ទះសម្បែងទៅស្នាក់នៅទីកន្លែងសុវត្ថិភាព ដែលនេះជាទឹកចិត្តសប្បុរសធម៌របស់បងប្អូន ប្រជាពលរដ្ឋ ពិតជាបានបង្ហាញឱ្យឃើញពីសាមគ្គីភាព ជាធ្លុងមួយខ្មែរស្រលាញ់ខ្មែរ។ ឯកឧត្ដមបញ្ជាក់ទៀតថា៖រដ្ឋបាលរាជធានីភ្នំពេញ នៅតែបន្តទទួលអំណោយពីសប្បុរសជនតទៅទៀត នៅសាលារាជធានីភ្នំពេញ។
គិតត្រឹមរសៀលថ្ងៃទី១៥ធ្នូនេះ មានសប្បុរសជន,ក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋ ប្រមាណជាង១៣០ហើយ ដែលបានសម្រុក យកថវិកា គ្រឿងឧបភោគបរិភោគ និងសម្ភារៈមកប្រគល់ជូនរដ្ឋបាលរាជធានីភ្នំពេញ។

បើតាមលោកស្រីដោ សម្ផស្ស នាយិការរងរដ្ឋបាលរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖ ‎គិត ត្រឹម ម៉ោង ១៨:០០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ រដ្ឋបាល រាជធានី ភ្នំពេញ បាននិងកំពុងបន្តទទួល នូវការបរិច្ចាគសរុប ជាថវិកាចំនួន ៥៣៧.០១៨.៣២៤ រៀល ប្រាក់ដុលា្លរចំនួន៨៨.៩៣៤ ដុល្លារ អាមេរិកនិងគ្រឿង ឧបភោគ បរិភោគ ថ្នាំ ពេទ្យ សម្ភារ ផ្សេងៗ ជាច្រេីនមុខ ទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×