ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ទី១៥ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងថ្នាក់ដឹកនាំក្រសួងសុខាភិបាល បានបន្តអញ្ជើញចុះសួរសុខទុក្ខវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យកាល់ម៉ែត។
ឯកឧត្តមរដ្ឋមន្រ្តី បានចូលរួមដឹកនាំការប្រជុំក្រុមគ្រូពេទ្យឯកទេសពហុជំនាញ ដើម្បីតាមដាន និងពិនិត្យវឌ្ឍនៈភាព ប្រសិទ្ធិភាព និងតម្រូវការការថែទាំព្យាបាលបម្រើជូនវីរកងទ័ព រហូតបានជាសៈស្បើយ។
ឯកឧត្តមសាស្រ្តាចារ្យ បានពាំនាំនូវពាក្យផ្តាំផ្ញើ សួរសុខទុក្ខដោយក្តីបារម្ភដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ជូនចំពោះបងប្អូនវីរកងទ័ព ដែលកំពុងសម្រាកព្យាបាលជំងឺគ្រប់ៗរូប ៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















