Tuesday, January 13, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រកាសចាប់ផ្តើមដំណើការក្រុមសហបង្កើតធុរកិច្ចជប៉ុន-កម្ពុជា(BCT)

ភ្នំពេញ ៖ ស្ថានទូតជប៉ុនប្រចាំកម្ពុជា បានចេញផ្សាយព័ត៌មានឲ្យដឹងថា នៅថ្ងៃទី ១២ ខែមករា ឯកឧត្តមអគ្គរាជទូត អ៊ូអិណុ អាត់ស៊ូស៊ីបានរៀបចំពិធីប្រកាសចាប់ផ្តើមដំណើការក្រុមសហបង្កើតធុរកិច្ចជប៉ុន-កម្ពុជា (BCT) នៅនិវេសនដ្ឋានអគ្គរាជទូត ក្រោមវត្តមានឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមជាមួយអ្នកតំណាងភាគីជប៉ុន និងកម្ពុជាជាច្រើនរូប។

ការបង្កើតក្រុម BCT នេះ បានទទួលការព្រមព្រៀងដោយនាយករដ្ឋមន្ត្រីជប៉ុន និងកម្ពុជា នៅក្នុងកិច្ចប្រជុំកំពូលជប៉ុន-កម្ពុជា កាលពីខែឧសភាកន្លងទៅ។ យើងសង្ឃឹមថាក្រុម BCT នឹងរួមចំណែកដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចជប៉ុន-កម្ពុជាបន្ថែមទៀត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×