Monday, January 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុនបេតុងស៊ីម៉ង់ត៍ធំមួយ សូមជូនដំណឹងដល់ លោក គីម សុភាព ដែលមិនបំពេញកាតព្វកិច្ចលើតម្លៃទិញ-លក់ និងមូលប្បទានប័ត្រ ឆាប់ចូលខ្លួនដោះស្រាយ

ភ្នំពេញ ៖ ក្រុមហ៊ុនបេតុងស៊ីម៉ង់ត៍ធំមួយ បានចេញសេចក្ដីជូនដំណឹងទៅកាន់ដៃគូរកស៊ី លោក គីម សុភាព អតិថិជនដែលបានជាវបេតុងស៊ីម៉ង់ត៍យកទៅចាក់សំណង់ផ្សេងៗ ដោយបានចេញសែក (មូលប្បទានប័ត្រ) សម្រាប់ទូទាត់ប្រាក់ ប៉ុន្តែក្នុងសែកនោះ អត់មានសាច់ប្រាក់ទេ (សែកស្អុយ) ធ្វើឱ្យក្រុមហ៊ុន មិនបានទទួលប្រាក់ ហើយការបង្វិលសាច់ប្រាក់ក៏ត្រូវគាំង ប៉ះពាល់ដល់ចរន្តការងាររបស់ក្រុមហ៊ុនដែរ ដូច្នេះសូមលោក រួសរាន់មកទូរទាត់ប្រាក់ ដែលនៅជំពាក់ក្រុមហ៊ុន ឱ្យបានលឿនទាន់ពេលវេលា តាមដែលអាចធ្វើទៅបាន មុនពេលដែលក្រុមហ៊ុនចាត់វិធានការផ្លូវច្បាប់។

បើតាមឯកសារនៃការទិញ-លក់បេតុងស៊ីម៉ង់ត៍ រវាងលោក គីម សុភាព ជាមួយនឹងក្រុមហ៊ុន បានបង្ហាញអង្គហេតុថា កាលពីអំឡុងខែកញ្ញា ឆ្នាំ២០២៥នេះ លោក គីម សុភាព ដែលជាដៃគូរកស៊ី ឬអតិថិជន បានទិញបេតុងស៊ីម៉ង់ត៍ពីក្រុមហ៊ុន យកទៅប្រើប្រាស់លើការសាងសង់ និងចាក់សាប ដោយសន្យាថា ចាក់បេតុងរួចហើយ នឹងទូទាត់សងប្រាក់ក្នុងរយះពេល១៤ថ្ងៃ ឱ្យក្រុមហ៊ុន ,ប៉ុន្តែផ្ទុយទៅវិញ លោក គីម សុភាព អត់បានទូរទាត់សងប្រាក់តាមកិច្ចសន្យានោះទេ ។

ការជំពាក់លុយក្រុមហ៊ុនរបស់ លោក គីម សុភាព នេះ ក្រុមហ៊ុនបានយោគយល់ជាច្រើនលើករួចមកហើយ ដោយហៅលោកមកជួបពិភាក្សាគ្នាអំពីដំណោះស្រាយ និងទំនុកចិត្តផងដែរ គឺក្នុងអំឡុងថ្ងៃទី២៥ ខែតុលា២០២៥ លោក គីម សុភាព និងក្រុមហ៊ុន បានធ្វើការសន្យាជាថ្មី ដោយលោក គីម សុភាព បានចេញសែក (មូលប្បទានប័ត្រ) លេខ ៨៤៦០៥៦ ក្នុងទឹកប្រាក់ ២,៥៤២ដុល្លារ សម្រាប់បើកលុយ នៅធនាគារ J Trust Royal Bank នាថ្ងៃទី ៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីទូទាត់ថ្លៃជំពាក់ឱ្យក្រុមហ៊ុន។ លុះនៅថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងក្រុមហ៊ុនបានទៅបើកប្រាក់នៅធនាគារ J Trust Royal Bank ស្រាប់តែខាងធនាគារ ឆ្លើយតបថា មូលប្បទានប័ត្រ ឬសែកនេះ ” គ្មានសាច់ប្រាក់ទេ ” ។ ដូច្នេះហើយ លោក គីម សុភាព នៅជំពាក់ប្រាក់ក្រុមហ៊ុន ថ្លៃបេតុងស៊ីម៉ង់ត៍ ចំនួន ២,៥៤២ដុល្លារ។

ដោយសារការយោគយល់ និងទុកលទ្ធភាពឱ្យអតិថិជន លោក គីម សុភាព រកមធ្យោបាយសងប្រាក់ជំពាក់ជូនក្រុមហ៊ុននោះ ក្រុមហ៊ុនក៏បានស្វះស្វែងរកដំណោះស្រាយថ្មីទៀត ដោយទុកពេលជូន លោក គីម សុភាព ជាបន្តទៀត, ប៉ុន្តែ លោក គីម សុភាព នៅតែមិនសងប្រាក់មកក្រុមហ៊ុន គឺលោកគេចវេះរហូត ដូច្នេះមកដល់ពេលនេះ ក្រុមហ៊ុននៅមិនទាន់បានទទួលប្រាក់សំណងថ្លៃបេតុងស៊ីម៉ង់ត៍ពី លោក គីម សុភាព ឡើយ, បើ លោក គីម សុភាព បានជ្រាបជាដំណឹងហើយ សូមរួសរាន់ចូលខ្លួនមកដោះស្រាយទូទាត់សងប្រាក់ដែលនៅជំពាក់ក្រុមហ៊ុនផង សូមកុំធ្វើឱ្យក្រុមហ៊ុនអស់ការអត់ធ្មត់ឱ្យសោះ បើកពុំសងនោះទេ ក្រុមហ៊ុននឹងចាត់វិធានការតាមផ្លូវច្បាប់៕ រក្សាសិទ្ធដោយ៖CEN

×