នេះជាខណៈពេលដ៏មហារន្ធត់មួយទៀតហើយ ដែលវីដេអូកាមេរ៉ឃ្លាំមើលបានបង្ហាញឲ្យឃើញរថយន្ត១គ្រឿង បើកលឿនដូចផ្លេកបន្ទោរ បានហោះទៅបុកសរសេរទ្រស្ពានអាកាសយ៉ាងសាហាវ ។
ហេតុការណ៍ដ៏ញាក់សាច់នេះ បានកើតឡើងនៅក្បែរផ្លូវ NW 27th Avenue និង NW 75th ស្ថិតក្នុងសង្កាត់ Miami-Dade រដ្ឋ Florida (អាមេរិក) ។ រថយន្តបង្កដោយខ្លួនឯងនោះ ត្រូវបានឃើញបើកក្នុងល្បឿនដ៏លឿនបំផុតឡើងផ្លូវក្រោមស្ពាន និងបុកបញ្ឆិតសសរទ្រស្ពាន បណ្តាលឲ្យហោះរំលងផ្លូវធ្លាក់ឆាបឆេះតែម្តង ។
ប៉ុន្តែ ពិតជាសំណាងណាស់ ដែលរថយន្ត១គ្រឿងក្នុងចំណោម២គ្រឿង បានឆ្លងកាត់កន្លែងគ្រោះថ្នាក់តែប៉ុន្មានវិនាទីប៉ុណ្ណោះ កុំអី ពុំដឹងថានឹងជួបគ្រោះថ្នាក់ធំធេងយ៉ាងណានោះទេ ។
មន្ត្រីនិយាយថា អ្នកបរតែឯង បានស្លាប់ដោយសារប៉ះទង្គិចធ្ងន់ធ្ងរ ៕ ឧត្តម