Israel នៅបន្តអះអាងថាយន្តហោះប្រយុទ្ធរបស់ខ្លួនពុំមានទាក់ទិនអ្វីទាំងអស់ជាមួយសោកនាដកម្មបាញ់ទម្លាក់យន្តហោះហោះIl-20 ក្នុងអំឡុងពេលវាយប្រហារស៊ីរីពីដែនអាកាសនិងការចោទប្រកាន់ពីសំណាក់រុស្ស៊ី។

តាមIDF ដែលបានសរសេរលើTwitterនោះ កងទ័ពអាកាសIsrael(IAF) ពុំមានពួននៅពីក្រោយយន្តហោះណាមួយឡើយ ហើយយន្តហោះរបស់Israelស្ថិតនៅក្នុងលំហអាកាសរបស់ខ្លួននាខណៈពេលដែលយន្តហោះរុស្ស៊ីត្រូវបាញ់ទម្លាក់។
កងទ័ពIsrael អះអាងទៀតថា «យន្តការបញ្ចៀសជម្លោះ(ជាមួយភាគីរុស្ស៊ី)នៅបន្តត្រូវបានអនុវត្តន៍ក្នុងដំណាក់កាល កើតឡើងសោកនាដកម្មនោះ។សុវត្ថិភាពទាហានរុស្ស៊ីដែលកំពុងធ្វើសកម្មភាពនៅស៊ីរីតែងជាផ្នែកមួយសំខាន់ ត្រូវបានថ្លឹងថ្លែងក្នុងរាល់សកម្មភាពយោធារបស់ IDF ។
ក្រុងTel Aviv ប្រកាសថា គេនៅតែបន្តការដាក់ពង្រាយបណ្តាអាវុធដើម្បីកម្ទេចនិងទប់ស្កាត់រាល់ទង្វើរបស់អ៊ីរ៉ង់ចង់បង្កើតវត្តមានអចិន្ត្រៃយ៍របស់ខ្លួននៅស៊ីរី។
ប៉ុន្មានម៉ោងមុននោះ ក្រសួងការពារជាតិរុស្ស៊ីបានធ្វើការបកស្រាយថា IDFត្រូវទទួលខុសត្រូវទាំងស្រុងចំពោះការស្លាប់ពលរដ្ឋរុស្ស៊ី១៥នាក់ដោយសារតែយន្តហោះរបស់ខ្លួនបានលបយក Il-20 របស់រុស្ស៊ីធ្វើជាខែលបិទបាំង៕
សូយន