ថ្មីៗនេះ មន្ទីរយុត្តិធម៌និងព្រហ្មទណ្ឌTexas (DCJ) របស់អាមេរិកត្រូវបានគេវិភាគទានកាដូជូនចេកទុំចំនួន៤៥កេស។ប៉ុន្តែនៅថ្ងៃទី២២ខែកញ្ញា ពេលដែលមន្ទីរនេះចាត់មន្ត្រីទៅកាន់ទីក្រុង Freeport ដើម្បីទទួលយកទំនិញសប្បុរសធម៌ខាងលើ ស្រាប់តែឃើញថាទំនិញទាំងនេះហាក់ដូចជាមានបញ្ហា«ទម្ងន់»។

ព្រឹន្ទបាលទោពីររូបរបស់អង្គភាពScott បានទៅទទួលទំនិញនិងរកឃើញថាមានអ្វីមួយនោះមិនធម្មតា។ រវាងកេសមួយទម្ងន់របស់វាខុសពីកេសដទៃ។ពូកគេបានបើកមើលភ្លាមក៏ឃើញនៅពីក្រោមស្និតចេកមានកញ្ចប់ម្សៅពណ៌ស ហើយក៏រាយការណ៍ប្រាប់ផ្នែកគ្រប់គ្រងកំពង់ផែ។

ភ្លាមៗនោះអាមេរិកបានទៅដល់កន្លែងកើតហេតុ ហើយពិនិត្យម្សៅសទាំងនោះគឺជាcocaine។បន្ទាប់ពីការបើកកេសទាំងអស់គេបានរកឃើញcocaineដែលមាន៥៤០កញ្ចប់និងតម្លៃប៉ាន់ស្មានគឺ17,82 លានUSD.។
បច្ចុប្បន្នបណ្តាសមត្ថកិច្ចពាក់ព័ន្ធនិងគយព្រំដែនអាមេរិកកំពុងស៊ើបអង្កេតរកប្រភពនិងវិធីដែលធ្វើឱ្យគ្រឿងញៀនទាំងនេះបានមកដល់កំពង់ផែFreeport៕
លីសា