កោះកុង៖ អាជ្ញាធរខេត្តកោះកុង បានចាប់ទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃចូលមកកម្ពុជា។ នៅក្នុងទូកនេះអាជ្ញាធរបានរកឃើញការដឹកទំនិញខុសច្បាប់ ដែលរួមមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ។
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអញ្ជើញត្រួតពិនិត្យករណីចាប់ឃាត់បានទូកដឹកទំនិញឆ្លងដែនខុសច្បាប់ពីប្រទេសថៃ ក្នុងទូកដែលចាប់ឃាត់ បានដឹកទំនិញខុសច្បាប់ ដែលទំនិញរួមមាន មឹកបង្កក ធុងទឹកខៀវ និងធុងក្លាសេ។ ជាលទ្ធផលមឹកបង្កកដែលចាប់បានយកទៅដុតកម្ទេចចោល ចំណែកទូក ធុងទឹកខៀវ និងធុងក្លាសេ ប្រគល់ជូនបញ្ជាការដ្ឋានការពារកោះឆ្នេរ (កោះយ៉) យកទៅរក្សាទុកបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ត៕ រក្សាសិទ្ធដោយ៖សុទ្ធលី

























