បាត់ដំបង ៖ ពីថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២៦ តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្កស្នងការនគរ បាលជាតិ និងក្រោមបញ្ជដឹកនាំផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុន ចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដោយបានការសម្រប សម្រួលលើនីតិវិធី ពីឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញានៃអយ្យការអម សាលាដំបូងខេត្តបាត់ដំបងផងនោះ សមត្ថកិច្ចនគរបាលស្រុថ្មគោល ដែល មានលោកវរសេនីយ៍ឯកសេង លុច ជាអធិការនគរបាលស្រុក ដឹកនាំបង្រ្កាបមុខសញ្ញាដែលធ្វើសកម្មភាពដេញកាប់ប្លន់យកម៉ូតូតាមដងផ្លូវនិងលួចយ៉ាងសកម្មក្នុងភូមិសាស្រ្តក្រុង ស្រុកពាក់ព័ន្ធ ក្នុងខេត្តបាត់ដំបង ដោយធ្វើការឃាត់ខ្លួនម្នាក់ឈ្មោះ អាន សេងហុក (ហៅរ៉ាត់)ភេទប្រុស អាយុ ១៨ ឆ្នាំរស់នៅភូមិបន្សាយត្រែង ឃុំបន្សាយត្រែង ស្រុកថ្មគោល យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលស្រុក ហើយភ្លាមៗដកហូតបានម៉ូតូចំនួន ០៣គ្រឿង បន្ទាប់ពីធ្វើសកម្មភាពជាក់ស្តែងលើដងផ្លូវ នៅភូមិគ្រួស ឃុំអន្លង់រុន ស្រុកថ្មគោល។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២៦នេះ។
បន្ទាប់ពីបានធ្វើការសាកសួរគេបានឆ្លើយសារភាពអំពីអំពើល្មើសរបស់គេដែលបានប្រព្រឹត្តិកន្លងមកនៅក្នុងភូមិសាស្រ្តស្រុកមួយចំនួនរួមទាំងក្រុងបាត់ដំបងផង សមត្ថកិច្ចនគរបាលបាន បន្តនីតិវិធីរហូតទៅដល់ខេត្តបន្ទាយ មានជ័យនិងបានសហការធ្វើការដក ហូតម៉ូតូបានចំនួន ០២គ្រឿងបន្ថែមទៀត សរុបទាំងអស់ចំនួន ០៥គ្រឿង ដែល០១គ្រឿងគឺជារបស់ជនសង័្សយជិះធ្វើសកម្មភាព ហើយចំនួន ០៤ គ្រឿងគឺជារបស់ជនរងគ្រោះ ដែលពេ លនេះសមត្ថកិច្ចបានស្រាវជ្រាវរកជនរងគ្រោះជាម្ចាស់ម៉ូតូដើម្បីប្រគល់ជូនវិញ រីឯជនសង័្សយរូបនេះ សមត្ថកិច្ចរៀបចំសំណុំរឿងបញ្ជូនមកផែនជំនា ញដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់ ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



