ត្រីដ៏ច្រើនត្រូវបានទឹកកួចយកឡើងមកពង្រាយតាមផ្លូវដោយសារព្យុះFlorence បានបង្កជាទិដ្ឋភាពដ៏ចម្លែកភ្នែក។
តាម Daily Mail កងកម្លាំងសង្គ្រោះបានធ្វើការបោសសម្អាតលើផ្លូវHighway សហព័ន្ធ I-40 នៅ North Carolina ក៏ប្រទះឃើញទិដ្ឋភាព ចម្លែកដែលខ្មោចត្រីដេកននៀលពេញថ្នល់ក្រោយពេលទឹកស្រកចុះអស់។

ក្រុមសង្គ្រោះតម្រូវប្រើសម្ពាធទឹកដើម្បីសម្អាតត្រីទាំងនេះចេញពីថ្នល់។ពួកគេសេរសេរលើ Facebook ថា៖ យើងអាចបន្ថែមមុខងារមួយទៀតគឺការសម្អាតត្រីចេញពីថ្នល់បន្ថែមលើមុខងារដទៃ

អភិបាលរដ្ឋ North Carolina, Roy Cooper និយាយថាកម្ពស់ទឹកនៅទន្លេចំនួន៩ក្នុងរដ្ឋនេះកំពុងស្ថិតនៅក្នុងកម្រិតអាសន្ននៅឡើយ ហើយទន្លេមួយទៀតបានវិលមកសភាពធម្មតាហើយ។
មន្ត្រីទទួលបន្ទុកការងារសង្គ្រោះបន្ទាន់ឱ្យដឹងថា អ្នកដែលមានផ្ទះសម្បែងរងការខូចខាតក្រោយព្យុះនេះនឹងត្រូវបានឱ្យស្នាក់នៅបណ្ដោះអាសន្នក្នុងសណ្ឋាគារ។
កំពូលព្យុះFlorence បានវាយប្រហាររដ្ឋ bang North និង South Carolina សម្លាប់មនុស្សអស់៤៣នាក់និងធ្វើឱ្យជន់លិចយ៉ាងធ្ងន់ធ្ងរ។ ថ្វីត្បិតតែព្យុះបានកន្លងផុតទៅជាងមួយសប្តាហ៍ហើយក្តី ប៉ុន្តែរដ្ឋការនៅតំបន់កំពុងបន្តជម្លៀសមនុស្ស ព្រោះតែទឹកជន់លិចខ្លាំង៕
លីសា