ស្ត្រីជាម្តាយសញ្ជាតិអង់គ្លេសម្នាក់បានត្រូវប៉ូលិសចាប់ខ្លួនពីបទបើកបរក្នុងពេលស្រវឹង ប៉ុន្ដែរឿងដែលគួរនិយាយនោះគឺកូនរបស់គាត់ជាអ្នកប្រាប់ប៉ូលិស។

Charlotte Louise Ainslie ត្រូវហាមឃាត់មិនឱ្យបើកបររថយន្ត ព្រោះពីរលើកហើយដែលគាត់បានបញ្ជារថយន្តនៅពេលស្រវឹងថែមទាំងមានកូនអង្គុយនៅខាងក្រោយ។
Charlotte Louise Ainslieអាយុ៣១ឆ្នាំបានយកកូនទៅជាមួយដើម្បីទៅដឹកជីដូនរបស់ពួកវាមកផ្ទះ ខណៈពេលដែលនាងបានស្រវឹងស្រា។
Charlotte Louise Ainslie ដែលជាគិលានុបដ្ឋាកយិកាម្នាក់បានត្រឡប់មកផ្ទះ ហើយមួយសន្ទុះក្រោយមកប៉ូលិសបានមកគោះទ្វារផ្ទះនាង ក្រោយពីកូនៗរបស់នាងបានទូរស័ព្ទទៅកាន់លេខ៩៩៩ រួចផ្តាច់ខ្សែទូរស័ព្ទ។
តាមអយ្យការTracy Yates នោះពេលប៉ូលិសទៅដល់អាសយដ្ឋាននេះគេឮស្នូរយំរបស់ក្មេងម្នាក់និងក្មេងដទៃទៀតមានអាយុ២ឆ្នាំ ៣ឆ្នាំនិង១០ឆ្នាំ។
នៅពេលប៉ូលិសកំពុងប្រឹងរកវិធីចូលក្នុងផ្ទះ ស្រាប់តែឃើញរថយន្តមួយមកដល់ ហើយអ្នកបើកបរគឺជា
ស្រីជាម្តាយ។ប៉ូសិសួរថាតើមានមានផឹកស្រាទេ? នាងថាបានផឹកតែបន្តិច មិនលើសពីការកំណត់ទេ។
ប៉ុន្តែតាមរយៈការធ្វើតេស្តបង្ហាញថាមានកម្រិតអាកុលដល់ទៅ៨២ ខណៈពេលច្បាប់អនុញ្ញាតត្រឹម៣៥។
រហូតពេលមកត្រួតពិនិត្យនៅប៉ុស្តិ៍ប៉ូលិស ក៏កម្រិតអាកុលក៏នៅ៧៥ដែរ។
ក្រៅពីការដកហូតសិទ្ធិបើកបរនាងCharlotte Louise Ainslie នៅត្រូវរងការព្រមានដោយមានលក្ខខណ្ឌពីបទទុកក្មេងដោយគ្មានអ្នកមើលថែ៕
សូយន