នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិព្រឹកថៃ្ងទី២៥ ខែកញ្ញា អ្នកតំណាងទាំងឡាយចៀសមិនរួចពីការភ្ញាក់ផ្អើលពេលឃើញវត្តមានរបស់ក្មេងស្រីអាយុ៣ខែម្នាក់ និងថែមទាំងមានប័ណ្ណសន្តិសុខឯកជន។

ក្មេងស្រីNeve Te Aroha គឺជាកូនស្រីរបស់នាយករដ្ឋមន្ត្រី New Zealand Jacinda Ardern គាត់បានក្លាយជាស្ត្រីមេដឹកនាំ ប្រទេសដំបូងគេដែលនាំទារកទើបកើតចូលក្នុងសវនាការរបស់ UN នៅNew York។
ពិសេសក្មេងស្រីនូវបានផ្ដល់ឱ្យនូវប័ណ្ណសន្តិសុខសម្រាប់ចេញចូលដោយផ្តល់រហស្សនាមថា First Baby របស់New Zealand។

ស្វាមីរបស់នាយករដ្ឋមន្ត្រីរូបនេះលោក Clarke Gayford គឺជាអ្នកមើលថែដល់ក្មេងស្រីនេះនិងបានអង្គុយជាមួយប្រតិភូNew Zealand រួចបីកូននៅពេលអ្នកស្រីJacinda Ardern ឡើងថ្លែងសុន្ទរកថា។

អ្នកនាំពាក្យUN Stephane Dujarric បានថ្លែងថា ស្ថាប័ននេះពិតជាស្វាគមន៍ក្មេងស្រី Neve Te Aroha មកចូលរួមក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ៕
សូយន