ប្រភពពី Kjodo ឱ្យដឹងថា ជុំចរចាទីពីរនេះមានអត្ថន័យសាងគ្រឹះសម្រាប់ជំនួបកំពូលរបស់មេដឹកនាំប្រទេសទាំងពីរដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២៦កញ្ញា(ម៉ោងនៅអាមេរិក)។ រដ្ឋការលោក Donald Trump ស្វះស្វែងឱ្យមានសន្ធិសញ្ញាពាណិជ្ជកម្មសេរីជាមួយក្រុងតូក្យូដែលគោលដៅសំខាន់គឺធ្វើតុល្យភាពអតិរេកពាណិជ្ជកម្មសម្រាប់ប្រទេសទាំងពីរ។

រដ្ឋមន្ត្រីសេដ្ឋកិច្ចជប៉ុនToshimitsu Motegi កាលពីសប្តាហ៍មុនបានប្រាប់ថា ភាគីទាំងសងខាងនឹងពិភាក្សាអំពីចំណងទាក់ទងមួយមានប្រយោជន៍ទាំងសងខាង។
ជប៉ុនចង់ឱ្យក្រុង Washington លុបចោលខ្ទង់ពន្ធលើវិស័យនាំចេញរថយន្តរបស់ខ្លួន និងសំណូមពរឱ្យបើក ទីផ្សារកសិផលរបស់អាមរិក។ ជប៉ុនក៏សង្ឃឹមថានឹងបញ្ចុះបញ្ចូលអាមេរិកឱ្យវិលត្រឡប់ចូលរួមក្នុងសន្ធិសញ្ញា CPTPP វិញ។
កាលពីថ្ងៃទី២៣កញ្ញា នាយករដ្ឋមន្ត្រីជប៉ុនឱ្យដឹងថា លោកមានជំនួបពិភាក្សាមួយជាមួយប្រធានាធិបតី Trump អំពីបញ្ហាទ្វេភាគីនិងវិនិយោគ។លោកឱ្យដឹងបន្ថែមថា បញ្ហានេះក៏នឹងត្រូវបានលើកឡើងក្នុងជំនួបកំពូលខាងមុខ៕
សូយន