ឆ្នេរសមុទ្រមួយផ្នែកដែលមានទទឹងដល់ទៅ៣០០ម៉ែត្រនៅ Inskip Point បានបាក់ស្រុតចុះក្នុងសមុទ្រកាលពីថ្ងៃទី២៣កញ្ញា ហើយនេះជាករណីលើកទី៣ហើយនៅតំបន់នេះ។

មន្ត្រីប្រចាំតំបន់ឱ្យដឹងថា សំណាងល្អដែលពុំមានអ្នករងគ្រោះនិងការខាតបង់ទ្រព្យសម្បត្តិ។មុននោះគេបានដាក់ស្លាកព្រមានមិនឱ្យបោះជំរំពិចនិចនៅតំបន់នេះ។
កាលពីឆ្នាំ២០១៥ មនុស្សប្រមាណ១៤០នាក់ដែលកំពុងបោះជំរំនៅ Inskip Point ក៏ត្រូវបានជម្លៀសចេញក្រោយមានការបាក់ស្រុតឆ្នេរសមុទ្រមានទទឹង២០០ម៉ែត្រ។ហេតុនេះឯងទើបរដ្ឋ Queensland បានដំណើរការវាយតម្លៃស្ថានភាពនៅទីនេះនិងដាក់ស្លាកសម្គាល់នៅតាមតំបន់ដែលអាចប្រឈមនឹងការបាក់ស្រុតដីចុះក្នុងសមុទ្រ។
តាមភូមិវិទូ Peter Davies នៃសកលវិទ្យាល័យនោះ ការបាក់ស្រុតបែបនេះមានលទ្ធភាពច្រើនអាចកើតឡើងនាថ្ងៃអនាគត៕
សូយន