កាសែត South China Morning Post នៅថ្ងៃម្សិលមិញនេះបានចុះផ្សាយថា នៅខែក្រោយសភាTaiwan នឹងបោះឆ្នោត លើច្បាប់មួយដើម្បីបើកផ្លូវក្នុងការផ្តល់សិទ្ធិស្នាក់នៅអចិន្ត្រៃយ៍ដល់និស្សិតនិងពលករមកពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍។

តាមនោះ អ្នកមានសមត្ថភាពពិសេសអាចដាក់ពាក្យស្នាក់នៅអចិន្ត្រៃយ៍បន្ទាប់ពីបានធ្វើការនៅប្រទេសនេះរយៈពេល៣ឆ្នាំ។ ចំណែកអ្នកជំនាញការត្រូវធ្វើការ៥ឆ្នាំ និងពលករឯកទេសត្រូវធ្វើការ៧ឆ្នាំ ។
ក្រៅពីនោះនិស្សិតបរទេសដែលសិក្សានៅប្រទេសនេះនិងធ្វើការងារនៅTaiwan ពី៥ទៅ៧ឆ្នាំក៏អាចដាក់ពាក្យបានដែរ។
ប្រសិនបើច្បាប់នេះត្រូវបានអនុម័ត វានឹងមានប្រសិទ្ធភាពអនុវត្តន៍ពីដើមឆ្នាំក្រោយ។
ច្បាប់នេះសំដៅដោះស្រាយបញ្ហាដែលអ្នកជំនាញការTaiwan បានប្តូរទៅរស់នៅប្រទេសចិន ព្រោះទទួលបានផលប្រយោជន៍ច្រើន ធ្វើឱ្យខ្វះអ្នកជំនាញការនិងពលករ៕
សូយន