Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលាឧទ្ធរណ៍តម្កល់ការផ្តន្ទាទោសដាក់ពន្ធនាគារ ១៤ ឆ្នាំ លើអ្នកសារព័ត៌មានអនឡាញពីររូប

នៅព្រឹកថ្ងៃទី២៦ខែមីនានេះ សាលាឧទ្ធរណ៍បាត់ដំបង បានប្រកាសសាលដីកា ដោយសម្រេចតម្កល់សាលក្រមផ្តន្ទាទោសរបស់សាលាដំបូងខេត្តសៀមរាប ទៅលើអ្នកសារព័ត៌មានអនឡាញ ពីររូប គឺលោក ផន សុភាព និងលោក ភាព ភារ៉ា ពីបទ“ប្រគល់ឱ្យរដ្ឋបរទេសនូវព័ត៌មាន ជាអាទិ៍ អាចធ្វើឱ្យអន្តរាយការការពារជាតិ” ។

កាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ សុភាព និងភារ៉ា ត្រូវបានសាលាដំបូងខេត្តសៀមរាបផ្តន្ទាទោសដាក់ពន្ធនាគារ ចំនួន ១៤ ឆ្នាំ តាមបញ្ញតិ្តមាត្រា ៤៤៥ នៃក្រមព្រហ្មទណ្ឌ ដែលជាកម្រិតទោសខ្ពស់ជិតដល់កម្រិតអតិបរមានៃទោសសម្រាប់បទល្មើសនេះ គឺ ១៥ ឆ្នាំ ។

អ្នកទាំងពីរ កំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារខេត្តសៀមរាប ចាប់តាំងពីត្រូវបានចាប់ខ្លួនកាលពីខែកក្កដាមក ។ អ្នកទាំងពីរ ត្រូវបានចាប់ខ្លួន នៅទីតាំងផ្សេងៗគ្នា នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ ក្រោយពេលដែលរូបថតមួយសន្លឹក ដែលត្រូវបានបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មានជាប់រូបលោកទាំងពីរជាមួយនឹងទាហានកម្ពុជានៅមុខប្រាសាទតាក្របី ។ រូបថតមួយសន្លឹកនោះ ត្រូវបានខាងសារព័ត៌មានថៃ ផ្សព្វផ្សាយ ដោយមានរូបភាពមីននៅផ្ទៃខាងក្រោយ ដែលមិនបញ្ជាក់ទីតាំង ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

×