Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​បុរស​កាណាដា​នេះ​បដិសេធ ពុំ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ស្លាប់​របស់​និស្សិត​ស្រី​ជប៉ុនកាល​ពី​២​ឆ្នាំ​មុន ទោះ​ភស្តុតាង​ឃើញ​ដើរ​ជាមួយគ្នា​ចុងក្រោយ​ក៏ដោយ (​វីដេអូ​)

spot_img

​បុរស​ជនជាតិ​កាណាដា​ម្នាក់ បច្ចុប្បន្ន កំពុងស្ថិត​ក្នុងការ​ជំនុំជម្រះ ពាក់ព័ន្ធ​នឹង​ការ​ណី​ស្លាប់​របស់​និស្សិត​ស្រី​ជនជាតិ​ជប៉ុន​ម្នាក់ ស្ថិតនៅក្នុង​ទីក្រុង Vancouver កាលពី​២​ឆ្នាំមុន បាន​ទ​ទួ​ច​អង្វរ​ពុំមាន​ទោស​ពៃ ក្នុងអំឡុងពេល​សវនាកា​រ​របស់គាត់ កាលពី​ថ្ងៃ​ចន្ទ ។​

CBC រាយការណ៍​ឲ្យ​ដឹងថា លោក William Victor Schneider ដែល​ត្រូវបាន​ចាប់ខ្លួន​កាល​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅក្នុង Vernon, B.C កំពុង​ប្រឈមមុខ​នឹង​ការចោទប្រកាន់​ពីបទ​មន​ស្ស​ឃាតកំ​រិត​ទី​២ ជាមួយ​តុលាការ​កំពូល B.C នៅក្នុង Vancouver ។​

​នារី​រងគ្រោះ​ឈ្មោះ Natsumi Kogawa អាយុ ៣០ ឆ្នាំ បាន​កំពុង​សិក្សា​ភាសា​អង់គ្លេស នៅក្នុង​ទីក្រុង Vancouver ទៅលើ​ទិដ្ឋាការ​និស្សិត ហើយ​នៅពេលនោះ នាង​ក៏បាន​បាត់​ខ្លួន​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦ តែម្តង ។​

​យោងតាម​ព្រះរាជអាជ្ញា Geordie Proulx, នាង Kogawa មាន​គម្រោង​ជួប​មិត្តភក្តិ​ម្នាក់ ដើម្បី​ពិភាក្សា​អំពី​ការងារ​ដ៏​សំខាន់​មួយ នៅ​ភោជនីយដ្ឋាន ប៉ុន្តែ នាង​ត្រូវបាន​គេ​រាយការណ៍​ថា បាន​បាត់​ខ្លួន​ភ្លាមៗ​បន្ទាប់ពី​ជំនួប​នោះ ដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​បើ​ការស៊ើបអង្កេត និង​ស្វែងរក​នាង​យ៉ាង​សស្រាក់សស្រាំ​តែម្តង ។​

​ខណៈពេល Kogawa បាន​កំពុង​បាត់​ខ្លួន​អស់​រយៈពេល ២ សប្តាហ៍ នៅពេលនោះ ឆ្កែ​ប៉ូលីស​បាន​រកឃើញ​សាកសព​របស់​នាង​នៅក្នុង​វ៉ា​លី​ស​មួយ នៅ​ខាងក្រៅ​វិមាន Gabriola នៅក្នុង West End នៃ​ទីក្រុង Vancouver ហើយ​ជនសង្ស័យ​អាយុ ៥១ ឆ្នាំ នេះ​ក៏​ត្រូវបាន​ចាប់ខ្លួន ។​

​ក្នុងអំឡុងពេល​ស៊ើបអង្កេត អាជ្ញាធរ​បាន​រកឃើញ​វីដេអូ​ពី​កាមេរ៉ា​ឃ្លាំមើល បានបង្ហាញ​នាង Kogawa ស្ថិតនៅ​ជាមួយ​បុរស​ម្នាក់​ដើរ​ឆ្លងកាត់ Harbour Centre Mall នៅក្នុង Vancouver ។​

​នៅពេល​ប៉ូលីស​បញ្ចេញ​រូបភាព​ពី​វីដេអូ​ឃ្លី​ប ទៅដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ នៅ​ថ្ងៃទី​២៧ កញ្ញា បងប្រុស​របស់ Schneider ត្រូវបាន​គេ​រាយការណ៍​ឲ្យ​ដឹងថា បាន​ស្គាល់​គាត់ និង​ភ្លាមៗ​នោះបាន​ផ្តល់ព័ត៌មាន​ទៅ​ឲ្យ​អាជ្ញាធរ ។​

​ព្រះ​អាជ្ញា Proulx បាន​បញ្ចេញ​ឲ្យ​ដឹងថា Schneider ដែល​ត្រូវបាន​ចាប់ខ្លួន ខណៈ​កំពុងស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ​ក្នុង​តំបន់ បាន​និយាយ​ទៅកាន់​បុគ្គលិក​សណ្ឋាគារ​អំពី​ការជួបគ្នា​ជាមួយ​ស្ត្រី​ជប៉ុន​ម្នាក់ មុនពេល​ចាក់ចេញ​នៅ​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០១៦ ។​

​នៅ​ទីបំផុត Schneider បាន​ប្រាប់​ប៉ូលីស​ពី​ទីកន្លែង ដើម្បី​ត្រូវ​ស្វែងរក​វ៉ា​លី​ស​ដែលមាន​ផ្ទុក​សាកសព​របស់ Kogawa ។​

​ខណៈ​ក្រុម​អ្នកជំនាញ​កោសល្យ​វិ​ច្ឆ័​យ មិនអាច​កំណត់​មូលហេតុ​ពិតប្រាកដ នៃ​ការស្លាប់​របស់ Kogawa បាន ព្រោះតែ​ស្ថានភាព​សាកសព​របស់​នាង​ត្រូវ​រលួយ​ទៅហើយ ។ ក្រៅពីនេះ បរិមាណ​មិន​កំណត់​បាន​នៃ​ថ្នាំ​ងងុយដេក zopiclone និង lorazepam ត្រូវបាន​រកឃើញ​នៅលើ​ថ្លើម​របស់​ជនរងគ្រោះ ។​

​លោក Proulx បាន​កត់សម្គាល់ថា នាង Kogawa មិនមាន​វេជ្ជបញ្ជា​សម្រាប់​ឱសថ​ណាមួយ​ទេ ប៉ុន្តែ Schneider ចេញ​វេជ្ជបញ្ជា​សម្រាប់​ថ្នាំ lorazepam ។ ទោះយ៉ាងណា ការកាត់ទោស​នេះ​នឹងត្រូវ​បានកំណត់​ធ្វើឡើង​នៅ​ខែក្រោយ​ទៀត ៕ ចន្ទី (nextshark)​

spot_img
×